នេះជាយុទ្ធនាកា ឈ្នះ-ឈ្នះ!! bank_thiti – pimtha បានទាំងស្នេហាបានទាំងការងារហូចូលដូចទឹក!

ទើបតែប្រកាសទាក់ទងគ្នាមិនទាន់បានយូប៉ុន្មានទេ សម្រាប់គូរបស់តារាប្រុស bank_thiti និងកញ្ញា pimtha គូរស្នេហ៍របស់ពួកគេស្រស់ស្រាយ ផ្អែមល្ហែម រហូតម្ចាស់ផលិតផលប្រែនល្បីៗជាច្រើនចាប់អារម្មណ៍ទាក់ទងយកពួកគេមកធ្វើទីផ្សារអោយផលិតផលអោយយុវវ័យសម័យថ្មី។ ពេលនេះទៅណាមកណាយើងតែងតែឃើញរូបផ្សព្វផ្សាយរបស់ពួកគេនៅគ្រប់ទីកន្លែង គ្រប់ទិសទីបណ្តាលអោយចំនួនហ្វែនៗរបស់គូនេះមានការរីកចម្រើន មានទម្រងកាន់តែធំទៅៗ។
លោក bank_thiti និងកញ្ញា pimtha ចាប់ផ្តើមទំនាក់ទំនងស្នេហាជាមួយគ្នាបែបសាមញ្ញៗ ហើយស្នេហាលើកនេះបានតែធ្វើអោយពួកគេមានគំនិតចង់រកចំណូលបន្ថែមដើម្បីកសាងអនាគតរួមគ្នា ដូចច្នេះហើយទើបការងារគូមកដល់ប៉ុន្មានពួកគេទទួលយកទាំងអស់ ហើយតែងតែធ្វើវាចេញមកបានល្អ ត្រូវចិត្តថៅកែទាំងទឹកមុខញញឹមពោពេញដោយក្តីសុខជានិច្ច។

នេះចាត់ទុកជាវិធានការឈ្នះ – ឈ្នះៗមួយ ពីព្រោះតារាទាំងពីររូបមានទាំងពេលវេលានៅក្បែរគ្នាច្រើនជាងមុន ថែមទទួលបានចំណូលពីការដែលបានជួបស្និតស្នាលជាមួយគ្នាបន្ថែមទៀត។ អ្នកគាំទ្រ ស្ញប់ស្ញែងងនូវគំនិតចេះចង់មានបាន ចេះរៀបចំអនាគតរួមគ្នារបស់ពួកគេជាខ្លាំង ហើយនាំគ្នាសង្ឃឹមថាគូស្នេហ៍មួយគូនេះនឹងទទួលបាននូវអ្វីដែលពួកគេចង់បាននាពេលឆាប់ៗ បានរៀបកាជាមួយគ្នាឆាប់ៗ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា