Janie ប្រមូលប្ដីប្រមូលកូនទៅដើរលេងនៅមាត់សមុទ្រស្លៀកប៊ីគីនីតូចៗដ៏សែនស៊ិចស៊ី! មានរូបភាព

សមនឹងកំលាំងដែលប្រឹងប្រែងហាត់ប្រាណមករហូត សម្រាប់តារាស្រីរូបស្រស់អ្នកម៉ាក់កូនមួយយ៉ាង Janie Alphachan ព្រោះទាំងការញុំា ការចូលគេង រួមទាំងការមើលថែរូបរាងពណ៌ស្បែកអោយនៅចែកចាំងជាប់រហូត ធ្វើអោយសាម៉ីខ្លួនមើលទៅស្រស់ថ្លា ដល់ថ្នាក់ភ្លេចគិតរឿងអាយុរបស់នាងថាចូលក្បាល 4 ទៅហើយ

ជាក់ស្ដែងនៅក្នុងពេលថ្មីៗនេះ Janie ហើយនិងស្វាមី Mickey រួមទាំងកូនស្រីអូន Nola ទៅដើរលេងនៅឯសមុទ្រ បន្ថែមថាមពលអោយជីវិតនិងរាងកាយ ឆ្លៀតពេលសម្រាកលំហែកាយ ប៉ុន្ដែសាម៉ីខ្លួនខាងម៉ាក់ៗក៏មិនភ្លេចរឿងឈុតហែលទឹកឬឈុតប៊ីគីនីតូចៗយកទៅស្លៀកបង្អួតរាងដ៏ស្រស់ស្អាតៗ លើកនេះជាឈុតប៊ីគីនីបៃតងចាស់ រូបថតស៊ិចស៊ីលក្ខណជាគ្រួសារមានប៉ាៗមានកូនស្រី ទាំងស្អាតទាំងពូកែ ទាំងស៊ិចស៊ី ហើយថែមទាំងកក់ក្ដៅទៀតនរណាឃើញក៏កើតការច្រណែនភ្លាមៗដែរ

After Footer (Active) - damrei Mr1 Zone2

ដោយក្រៅពីហ្វេនៗបានសរសើរមិនដាច់ពីមាត់ចំពោះភាពគួអោយស្រលាញ់របស់គ្រួសារនេះហើយ ហ្វេនៗនៅមានបង្អាប់ទៀតថា ដំណើរកំសាន្ដលើកនេះស៊ីអារម្មណ៍ខ្លាំងណាស់ ទាំងប្ដីទាំងប្រពន្ធសមជាអ្នកស្រលាញ់សុខភាពនឹងរូបរាងមែន

អត្ថបទដោយ : នីត្តា