bow_maylada ចូលបុស្តិ៍លេខ៣ភ្លាម ក្លាយជាតារាស្រីឆ្នើមម្ចាស់ពានរង្វាន់ “មាស” ភ្នាម!!

ពិតជាអស្ចារ្យមែនសម្រាប់តារាសម្តែងស្រីកូនសំណប់របស់ទូរទស្សន៍បុស្តិ៍លេខ៣ ដែលផ្លាស់ប្តូរផ្ទះថ្មីមិនទាន់បានប៉ុន្មានផងនាងឡើងកូដស្រឺតៗ រហូតឈ្នះរង្វាន់ក្លាយជាតារាស្រីឆ្នើមបំផុតរបស់កម្មវិធីប្រកួតប្រជែងរង្វាន់ធំ “โทรทัศน์ทองคำ” ។ Bow_Maylada ផុសរូបអរគុណចាស់ទុំទាំងអស់ដែលផ្តល់ឧកាសអោយនាង ជួយជម្រុញនាងរហូតមានថ្ងៃដ៏វិសេសវិសាលនេះ។

ដោយព្រោះនៅថ្ងៃទទួលពានរង្វាន់តារាស្រី Bow_Maylada ជាប់ដំណើរកំសាន្តផ្អែមល្ហែមជាមួយមិត្តប្រុស មិនបានចូលខ្លួនបង្ហាញវត្តមានឡើងទទួលរង្វាន់នៅលើឆាកដោយផ្ទាល់ ថ្ងៃនេះក្រុមការងារបានដឹករង្វាន់អោយនាងដល់ផ្ទះហើយនាងបានផុសរូបជាមួយសាយ៉ាងវែងអន្លាយថា:

After Footer (Active) - damrei Mr1 Zone2

“នាងខ្ញុំទទួលបានរង្វាន់រៀបរយហើយ បូសូមអរគុណចំពោះលោកឪពុកអហ្វដែលឧស្សាហ៍ឡើងទទួលពានរង្វាន់ជំនួស អរគុណចាស់ទុំរាមច្បងទាំងអស់ដែលជួយគាំទ្រសម្រួលអោយបូធ្វើការងារកាន់តែបានល្អ អរគុណបុស្តិ៍លេខ៣ដែលផ្តល់ឧកាស ហើយសូមអរគុណកម្មវិធីដែលជ្រើរើសយកខ្ញុំ…”។
អាចនិយាយបានថាកញ្ញា Bow_Maylada របស់យើងមិនធម្មតាមែននាងខិតខំសម្តែង បញ្ចេញសមត្ថភាព ព្យាយាមរហូតធ្វើអោយគ្រប់គ្នានៅក្នុងវិស័យសិល្ប:ទទួលស្គាល់ លើកដំកើងនាងអោយក្លាយជាតារាស្រី Grade A របស់បុស្តិ៍ ហើយក៏បានក្លាយជាតារាស្រីឆ្នើមប្រចាំឆ្នាំទៀតផង។

អត្ថបទដោយ សា