តារាស្រី khemanito បញ្ចប់បេសកកម្មនៅកម្ពុជាហើយ! នាងសសើរហ្វែនៗកម្ពុជាមិនដាច់ពីមាត់ថានៅតែគួរអោយស្រលាញ់ដដែលមិនប្រែប្រួល!
ដូចពត៌មានដែលបានចុះថាតារាសម្តែងស្រី khemanito រៀបកាហើយភ្លាមធ្វើដំណើរមកប្រទេសកម្ពុជាភ្លាមដើម្បីការងារ និងធុរកិច្ចរបស់ខ្លួនជាមួយមិតភក្តិនៅកម្ពុជាដែលនាងរាប់អាន ហើយស្រលាញ់នឹករលឹកគ្នារហូត។ ចុងក្រោយការងារទាំងអស់របស់នាងត្រូវបានបញ្ចប់ នាងត្រឡប់ទៅផ្ទះវិញជាមួយពាក្យកោតសសើរ ស្ញប់ស្ញែងទឹកចិត្តស្រលាញ់ដែលអ្នកគាំទ្រនៅកម្ពុជាមានចំពោះនាងជាខ្លាំង។
ដំណើរជើងនេះអ្នកគាំទ្របាននាំគ្នាទៅរងចាំទទួលអ្នកនាង khemanito នៅព្រលានយន្តហោះហើយបានធ្វើដំណើរជាគ្នាជាមួយនាងទៅគ្រប់កន្លែងដែលតារាស្រីត្រូវទៅ។ ហ្វែនៗស្រលាញ់ខ្លាំងល្អខ្លាំងដល់ថ្នាក់ ផែនខេក លើកយកវាមកផុសនៅក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនថា “Thank you my Cambodia’s fans.Lovely as always . 💖💖💖 @khemanit_cambodiafc ✌🏻” ។
ចាត់ទុកជារឿងល្អៗដែលកើតមានរវាងហ្វែនៗដែលមានចិត្តស្រលាញ់គាំទ្រតារាដោយមិនគិតពីប្រយោជន៍ ឬរំពឹងទុកអ្វីពីតារាក្នុងបេះដូងជាមួយអ្នកនាង khemanito ។ តារាដែលពួកគេតាមគាំទ្រនោះបានទទួល បានឃើញ ហើយបានដឹងពីទំហំចិត្តដែលពួកគេមានចំពោះនាង លើសពីនេះទៅទៀតនាងក៏បានសម្តែងនូវទឹកចិត្តនឹករលឹកនិងក្តីស្រលាញ់ត្រឡប់មកអោយហ្វែនៗវិញដោយការផុសអរគុណដ៏គួរអោយស្រលាញ់។
អត្ថបទដោយ សា







