Taew Natapohn, Toey Jarinporn, Mint Chalida និង Mew Nittha ត្រូវបានគេដឹងថាជាមិត្តសម្លាញ់នឹងគ្នា។ ឆ្នាំ២០២២នេះ អ្នកទាំង៤មានគម្រោងជាច្រើននិងសម្តែងរួមជាមួយតារាមានទេពកោសល្យ។
Mew Nittha នឹងត្រលប់មកវិញនៅលើកញ្ចក់អេក្រង់ធំជាមួយនឹងរឿងថ្មី ““Home For Rent”។ ភ្ញាក់ផ្អើលនាងទទួលតំណែងជាតួឯកជាមួយតួឯកប៉ុស្តិ៍លេខ៧ Weir Sukollawat ជាលើកដំបូង។
នៅដើមឆ្នាំ 2022 នាង Mint Chalida បានដើរតួយ៉ាងលំបាកក្នុងរឿងថ្មី “Saan Sanaeha”។ ពេលនេះនាងមានរឿងថ្មីមួយមានចំណងជើងថា “The Office Game” ហើយបានសម្តែងជាមួយលោក ណុង គុលចាន់នុន ជាលើកដំបូង។
Taew Natapohn បន្ទាប់ពីបង្ហាញសមត្ថភាពច្រៀងរួច ពេលនេះ Taew Natapohn បានត្រលប់មកសម្តែងក្នុងរឿងថ្មី “Nobody’s Happy If I’m Not” ជាមួយ Nine Naphat ។
ថ្ងៃនេះ ទី 26 ខែមិថុនា Toey Jarinporn បានបង្ហោះរូបថតរបស់នាងដែលថតដោយ James Jirayu នៅទីតាំងថតរឿង រឿងថ្មី “To The Moon and Back” ។ លើសពីនេះ នាងក៏នឹងមានគម្រោងមួយទៀតគឺរឿង “Undercover Kitchen” ជាមួយ Ter Chantavit។




