Mew Nittha អស់ពាក្យប្រកែកនិងស្វាមី Saint រឿងមុខកូនស្រីដូចនរណាហើយលទ្ធផលចេញមកយ៉ាងច្បាស់ៗក្រោយពេលលោកបង្ហាញរូបថតកាលនៅពីក្មេងមួយសន្លឹកនេះ! មានវីដេអូ

ក្លាយទៅម្ចាស់ចិត្តរបស់ហ្វេនៗម្នាក់ទៀតហើយសម្រាប់កូនស្រីដំបូងអូន Marin របស់តារាម្ដែងស្រី Mew Nittha ជាមួយលោកប៉ារូបសង្ហា Saint-Tharaphut ព្រោះតែភាពគួអោយស្រលាញ់និងអារម្មណ៍ល្អរបស់ព្រះនាងតូច ទើបធ្វើអោយគ្រប់គ្នាលង់ស្រលាញ់នាងជាខ្លាំងបែបនេះ

ហើយនៅពេលថ្មីៗនេះហៃសូ Saint ក៏បានបង្ហាញរូបភាបរបស់ខ្លួនឯងកាលពីនៅវ័យកុមារក្នុង IG ផ្ទាល់ខ្លួនដើម្បីប្រៀបធៀបជាមុខជាមួយកូនស្រី កំឡុងពេលមានអាយុប្រហាក់ប្រហែលគ្នា ព្រមទាំងមានសរសេរជាសារប្រយោគដាក់ជាសំនួរថា “បងប្រុសអូន Marin នឹងអូន Marin ដូចគ្នាត្រង់ណាខ្លះៗៗៗៗ!? @marin_kuha @mewnittha”

After Footer (Active) - damrei Mr1 Zone2

រឿងនេះធ្វើអោយហ្វេនៗនាំគ្នាចូលមកខមិនជាបន្ដបន្ទាប់ថា “ស្កេនវាចេញតែម្ដងចា”,  “Ctrl C & Ctrl V”, “ដូចដល់ថ្នាក់គិតថាត្រលប់មកកើតម្ដងទៀតហើយតើ” , “ដូចគ្នាខ្លាំងណាស់ដូចបងប្អូនភ្លោះអញ្ចឹង” , “សួរថាមិនដូចត្រង់ណា? វាងាយស្រួលឆ្លើយយ៉ាងចាបង” , “មិនដឹងថាត្រូវគូសត្រង់ណាទេបើរកកន្លែងខុសអត់មានផង” ផ្សេងៗទៀត

អត្ថបទដោយ : នីត្តា