ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ កំពូលតារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake បានធ្វើដំណើរមកកាន់កម្ពុជាដើម្បីចូលរួមកម្មវិធី សម្ពោធហាងសម្លៀកបំពាក់មួយកន្លែង និងថែមទាំងបានចូលរួមកម្មវិធីជប់លៀងនារាត្រីនោះ ដោយបានជួបជុំសិល្បករខ្មែរ និងអ្នកគាំទ្រជាច្រើនទៀតផង។

យ៉ាងណាមិញងាកទៅចាប់អារម្មណ៍ពិធីការិនីភេទទី៣ ផេនខេក ខ្មែរយើងវិញ ក្រោយពេលបានទៅជួបជាមួយតារាថៃ Pancake និងថតរូបជាមួយគ្នា នាងក៏បានពោលពាក្យយ៉ាងដូច្នេះថា៖
«Pancake ថៃប៉ះគ្នាជាមួយ Pancake ខ្មែរម្តង គួរតែយល់ហើយ ដល់ពេលដាក់ជិតគ្នាចឹងទៅបានដឹងថាម្យ៉ាងម្នាក់តើ! ដូចពាក្យគេនិយាយមែន អរគុណទាំងអស់គ្នាដែលស្រឡាញ់គាំទ្រ Pancake ទាំងពីរនាក់»
តាមរយៈរូបភាពនោះ មហាជននិងហ្វេនៗជាច្រើនពិតជារំភើបចិត្ត ព្រោះឃើញអ្នកទាំងពីរមានភាពស្និតស្នាលគ្នានឹងគ្នាខ្លាំងបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖




អត្ថបទដោយ៖ស៊ីវលី