លើកនេះសាម៉ីខ្លួនផុសខ្លួយឯង Weir បង្ហោះបង្វិចបាយស្នាដៃមិត្តស្រីថ្មីយ៉ាងផ្អែមល្ហែមជាពិសេសនៅមានពាក្យមួយឃ្លានេះទៀតថា……! មានរូបភាព
ក្រោយពីបានឃើញរូបភាពដ៏គួអោយស្រលាញ់បែបលក្ខណៈគ្រួសារហើយ Weir Sukonwat នៅមានបង្ហាញភាពផ្អែមល្ហែមដោយការផុសរូបប្រអប់បាយដែលរៀបចំដោយស្នាដៃមិត្តស្រីជាទីស្រលាញ់យ៉ាង Vicky ទៀតផង
ជាពិសេសលើកនេះផុសដោយផ្ទាល់ដៃរបស់ខ្លួនឯងតែម្ដង ហើយការផុសនេះមិនពិបាកអោយគ្រប់គ្នាសង្ស័យថាជានរណាអ្នកធ្វើឬរៀបចំប្រអប់បាយនេះនោះទេ ព្រោះក្រៅពីរូបភាពដែលខាងប្រុសផុសហើយនៅមានឃ្លាប្រយោគខ្លីៗតែន័យស្នេហាថា “Thanks Baby” តាមដោយរូប emoji មុខញញឹមហើយភ្នែករូបបេះដូង
អាចនិយាយបានថាសាន់វិចនេះច្បាស់ជាឆ្ងាញ់ជាប់ចិត្តយ៉ាងពិសេសហើយ ស្រួលមិនស្រួលអាចនិងផ្អែមល្ហែមមិនបាច់ប្រើស្ករផងក៏អាចថាបានដែរ
អត្ថបទដោយ : នីត្តា