ពិធីករប្រុស kankantathavorn ប្រកាសទទួលស្វាគមន៍សមាជិកថ្មី!! នរណាៗក៏ថាគ្រួសារនេះចាត់ចែងបានលឿនដូចកុហក!!

គ្រួសារតូចរបស់លោក Kankantathavorn និងភរិយាក្រៅវិស័យសិល្ប:អ្នកនាង ploiiyada ជាគ្រួសារគម្រូមួយទៀតដែលមនុស្សគ្រប់គ្នាគួរយកតម្រាប់តាម។ ពួកគេរៀបកាជាមួយគ្នាទាំងមានដ្រាម៉ាជាច្រើនចូលមករំខានព្រោះខាងស្រីមិនស្អាត មិនមែនជាតារា ហើយក៏មិនសាកសមនិងពិធីករប្រុសថ្វីមាត់ឆ្នើមរូបរាងសង្ហារ តែអ្នកទាំងពីរបានប្តូរចិត្តអ្នករិះគន់ទាំងអស់នោះអោយត្រឡប់មកគាំទ្រពួកគេវិញដោយការស្រលាញ់គ្នាដោយឥតលក្ខណ្ឌ និងមិនដែលមានទំនាស់សូម្បីតែម្តង។

ពួកគេជំនះសម្តីផ្ចាញ់ផ្ចាល់ទាំងអស់នោះបានជាច្រើនឆ្នាំរហូតមានកូនប្រុសដ៏គួរអោយស្រលាញ់ម្នាក់ ហើយពេលនេះកំពុងប្រកាសដំណឹងល្អថាសមាជិកទី៤កំពុងធ្វើដំណើរមកចូលរួមទិដ្ឋភាពគ្រួសារកក់ក្តៅជាមួយពួកគេដែល។ លោក Kankantathavorn បានផុសរូបរួមគ្រួសារមួយសន្លឹកព្រមជាមួយ Caption សសេរថា “មានអ្វីចង់ប្រាប់ពេលនេះយើងក្លាយជាគ្រួសារ Kantathavorn+1 ហើយណា ទ្រាំលាក់ជាអាថ៌កំបាំងមកអស់៣ខែជាងហើយ ថ្ងៃនេះបើកបង្ហាញសមាជិកថ្មីណា”។

After Footer (Active) - damrei Mr1 Zone2

បណ្តាលអោយមិត្តភក្តិរួមអាជីពទ ក៏ដូចជាហ្វែនៗ ចូលមកខមមិនសម្តែងក្តីរីករាយជាមួយគ្រួសារពួកគេយ៉ាងច្រើនកុះករ ក្នុងនោះក៏មានតារាសម្តែងស្រី Mewnitha ដែលបានចូលមកនិយាយថា “លឿនខ្លាំងមែនទែន” ដែលមានន័យថាគ្រួសាររបស់លោក Kankantathavorn ពេលនេះកំពុងស្វែងរកសុភមង្គលបែបគ្រួសារធំអោយខ្លួនឯង ពួកគេចូលចិត្តហើយកំពុងកសាងគ្រួសារដែលកាន់តែកក់ក្តៅជាងមុន។ សូមចូលរួមអបអរសាទផង!!

អត្ថបទដោយ សា