កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ ម្សិលមិញនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចូលរួមអបអរសាទរដល់គ្រួសារតារាប្រុស Kan Kantathavorn ក្រោយពេលលោកបានបង្ហោះដំណឹងល្អថា លោកមានសមាជិកថ្មីម្នាក់ទៀតហើយចូលក្នុងគ្រួសារ ពោលគឺភរិយាលោកកំពុងតែពរពោះកូនទី២នៅក្នុងផ្ទៃ។
ក្នុងនោះផងដែរ តារាប្រុសរូបនេះបានរៀបរាប់សារយ៉ាងដូច្នេះថា៖ «មានរឿងចង់ប្រាប់គ្រប់គ្នា ពេលនេះក្រុមគ្រួសារ Kan Kantathavorn មានសមាជិកថែមម្នាក់ទៀតហើយ។ រឿងនេះបានលាក់ទុក ៣ ខែមកហើយ តែថ្ងៃនេះសូមបើកបង្ហាញ»
ជាការពិតណាស់តាមរយៈសារដែលតារាប្រុស Kan បង្ហោះអាចបញ្ជាក់ឲ្យឃើញថា ភរិយាលោកពរពោះកូនទី២នៅក្នុងផ្ទៃរយៈពេល៣ខែហើយ ស្របពេលកូនប្រុសច្បងទើបតែមានអាយុ១ឆ្នាំតែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖






អត្ថបទដោយ៖ស៊ីវលី