១០ឆ្នាំហើយនៅតែស្វីតដាក់គ្នា! មិត្តប្រុសរបស់តារាស្រី mint_chalida ផុសរូបនាំហ្វែនៗសង្ស័យថាពួកគេកំពុងជិតមានដំណឹងល្អ!!

ជាគូរស្នេហ៍ដែលមិត្តភក្តិ និងបណ្តាលអ្នកគាំទ្រប្រាថ្នាចង់ឃើញពិធីមង្គលរបស់ពួកគេយ៉ាងខ្លាំងនាពេលនេះ សម្រាប់គូរបស់តួឯកស្រី Mint_chalida និងមិត្តប្រុសអ្នកធុរកិច្ចដែលបានទាក់ទងមើលចិត្តគ្នាមកជាយូសែនយូ ជាង ១០ឆ្នាំ។ ចុងក្រោយខាងប្រុសផុសរូបនិង Caption គួរអោយច្រណែនមួយនៅក្នុងអ៊ិនស្តាក្រាម នាំអោយហ្វែនៗសប្បាយចិត្តយ៉ាងអនែកកប្បកាគិតថាពួកគេកំបុងមានអ្វីម្យ៉ាងចង់ប្រាប់។
លោក pupaa_tae បានផុសរូបខ្លួនជាមួយមិត្តស្រីនៅកន្លែងហាត់ប្រាណបង្អួតដងខ្លួនស្រស់ស្អាតសង្ហារព្រមជាមួយសារសសេរថា “ការហាត់ប្រាណប្រៀបដូចជាទំនាក់ទំនងអីចឹងដែល អ្នកមិនអាចលួចខ្ចិលហើយរំពឹងទុកថាវានឹងទទួលបានលទ្ធផលនោះទេ 💪 #ស្រលាញ់ការហាត់ប្រាណហើយត្រូវស្រលាញ់ខ្ញុំផង”។
ផ្អែមល្អែមសូម្បីនៅកន្លែងហាត់ប្រាណបែបនេះមិនយូរទេយើងនឹងបានស្តាប់ដំណឹងល្អរបស់ពួកគេហើយមើលទៅ!! ម៉្យាងវិញទៀតគ្រប់គ្នាសង្ស័យថាពួកគេកំពុងអោយតម្រុយរឿងថ្ងៃពិសេសជាបណ្តើរៗហើយពីព្រោះមើលទៅទាំងពីរនាក់ព្យាយាមថែរក្សាយសម្រស់និងរាងកាយរបស់ខ្លួនខ្លាំងណាស់មួយរយ:ចុងក្រោយនេះ។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា