Happy Birthday Role Model!! ឆ្នាំមុនជូនឡានទំនើប ឆ្នាំនេះចាំមើលលោក nottvisrut ទិញអ្វីជូនភរិយាជាទីស្រលាញ់!

ថ្ងៃទី ២៨ ខែមិថុនាជាថ្ងៃពិសេសរបស់អ្នកនាង Chomismaterialgirl រួមទាំងក្រុមគ្រួសារក៏ដូចជាហ្វែនៗទាំងអស់របស់នាង ពីព្រោះវាជាថ្ងៃខួបកំណើតគម្រប់ ៤១ ឆ្នាំរបស់តារាស្រីដ៏ឆ្នើមរូបនេះ។ មិត្តភក្តិ និងអ្នកគាំទ្រទាំងអស់បាននាំគ្នាចាប់ផ្តើមផុសរូប ផុសសារជូនពរនាងយ៉ាងច្រើនសន្ធឹកសន្ធាប់ ទន្ទឹមជាមួយគ្នានោះផងដែលគ្រប់គ្នាក៏កំពុងតែរងចាំអ៊ុតមើលការដូដែលលោក Nottvisrut ជូននាង។
ឆ្នាំស្វាមីដែលស្រលាញ់ភរិយាបំផុតរូបនេះបានទិញឡានម៉ាកល្បីទាន់សម័យអោយភរិយាដើម្បីសម្រួលដល់ការងារ និងការជូនកូនៗទៅសាលា ឬធ្វើដំណើរកំសាន្តនាចុងសប្តាហ៍ ឆ្នាំនេះមានបេប៊ីម្នាក់បន្ថែមទៀត តើកាដូនឹងទៅអ្វីវិញទៅ? ពេលនេះគ្រប់គ្នាពិបាកស្មានណាស់ពីព្រោះតារាស្រីរបស់យើងនាងមានគ្រប់យ៉ាង នាងមិនដែលនិយាយថាចង់បានអ្វីនោះឡើយ។
រហូតមកទល់ពេលនេះយើងពុំទាន់ឃើញមាន Update អ្វីនៅក្នុងអ៊ិនស្តាក្រាមរបស់តារាស្រីនិងស្វាមីឡើយ ពួកគេអាចនឹងកំពុងជួបជុំគ្រួសារញាំអាហារបែបឯកជនតាមទំលាប់របស់គ្រួសារមហាសេដ្ឋីដូចរាល់ឆ្នាំហើយមើលទៅ។ អ្នកទាំងអស់គ្នាទាយបានទេថាឆ្នាំនេះនាងនឹងបានអ្វី? ដឹងហើយជួយប្រាប់គ្នាផងណា!

អត្ថបទដោយ សា