ជាការចាប់ដៃគ្នាសម្ដែងលើកដំបូង LISA និងV ដាក់វេនគ្នាឡើងរាំលើបង្គោលកាច់ចង្កេះមួយអស់ស្ទះ!

BLACKPINK Lisa និង V របស់ BTS ត្រូវ​បាន​គេ​ប្រទះ​ឃើញ​រាំ​បង្គោល​ក្នុង​កម្មវិធី CELINE’s AFTER PARTY ក្នុង​ទីក្រុង​ប៉ារីស។ កាលពីថ្ងៃទី 28 ខែមិថុនា គណនី Twitter របស់ Spin ឬ Bin Music បានបង្ហោះវីដេអូចំនួនពីរទៅកាន់ទំព័រ Twitter ផ្លូវការរបស់ពួកគេ ដោយបង្ហាញសមាជិកក្រុម BLACKPINK និង V សមាជិកក្រុម BTS នៅ CELINE’s AFTER PARTY ក្នុងទីក្រុងប៉ារីស ដែលពួកគេទាំងពីរនាក់ រាំលេងសប្បាយ។ នៅក្នុងវីដេអូដំបូង Lisa ព្យាយាមបង្វិលជុំវិញបង្គោល។

បន្ទាប់ពីបរាជ័យលើកទីមួយ Lisa លើកម្រាមដៃមួយ ហើយនិយាយថា “ម្តងទៀត” ហើយលើកទីពីរនាងក៏ទទួលបានជោគជ័យ។ នៅក្នុងវីដេអូទីពីរ V របស់ BTS បានចាប់បង្គោលដោយភាពខ្មាស់អៀន ខណៈដែលគាត់វិលជុំវិញដោយជោគជ័យ ទោះបីជាមានមនុស្សម្នាក់ទៀតនៅលើបង្គោលជាមួយគាត់ក៏ដោយ។
Eriya