តារាសម្ដែងស្រីនាង Kratip Chawallakorn នាពេលកន្លងមកនេះល្បីឈ្មោះខ្លាំងណាស់ដែរក្នុងរឿងភាគថៃក្នុងនាមជាតួអង្គរងតួអង្គខូចឆ្នាស់ឆ្នើម ខូចបែបណារូបនាងលេងមកអស់ហើយនិងបានបន្សល់ស្នាដៃក្នុងរឿងភាគជាច្រើនរឿងផងដែរ។ តែពេលនេះរូបនាងហាក់ដូចជាឃ្លាតឆ្ងាយពីវិស័យការសម្ដែង ដោយចាប់អារម្មណ៍ជាមួយនឹងអាជីពថ្មីរបស់នាងដែលអ្នកគាំទ្រនឹកស្មានមិនដល់ថារូបនាងស្រលាញ់កាងារមួយនេះ។
ដោយតារាស្រីនាង Kratip បានងាកមកចាប់អារម្មណ៍ជាមួយអាជីពជាអ្នកសាក់ រូបនាងបានចូលរៀនយ៉ាងយកចិត្តទុកដាក់លើកាងារមួយនេះ រហូតពេលនេះរូបនាងអាចក្លាយជាអ្នកសាក់ដ៏មានស្នាដៃម្នាក់ហើយផងដែរ។ កំពុងមម៉ាញឹកជាមួយអាជីពសាក់បែបនេះ អ្នកគាំទ្រពិតជាចង់ដឹងណាស់ថារូបនាងនឹងត្រលប់មកសម្ដែងវិញដែរឬយ៉ាងណា ព្រោះចង់ឃើញស្នាដៃតួឆ្នាស់ៗរបស់នាងក្នុងរឿងភាគថ្មីៗទៀតផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ