មុននេះបន្តិចគ្រប់គ្នាប្រហែលជាបានដឹងហើយថា តារា youtube ប៉ុមប៉ុយបានបាត់បង់លោកឪពុកជាទីស្រលាញ់ហើយមិនមានឧកាសអោយខូចចិត្តសូម្បីមួយថ្ងៃព្រោះនាងត្រូវបំពេញនាទីការងារដែលនាងបានទទួលធ្វើ។ ចុងក្រោយថ្ងៃនេះតារាស្រីម្នាក់នេះផុសជាសាធារណ:នៅក្នុងអ៊ិនស្តាក្រាមប្រាប់ថានាងស្អប់ឪពុករបស់នាងខ្លាំងណាស់។

តាមទំនៀមតំលាប់របស់ប្រទេសថៃមុនពេលបូជាសព្វសមាជិកក្រុមគ្រួសារត្រូវឡើងនិយាយដល់អ្នកដែលបានបាត់បង់ជីវិតទៅ ហើយប៉ុមប៉ុយត្រូវបានគេជ្រើសរើសអោយនាងជាតំណាងគ្រួសារឡើងនិយាយផ្ញើរសាទៅកាន់ឪពុកដែលបានបាត់បង់ជីវិត។ Pantipa A ឡើយនិយាយថា “ជូនចំពោះលោកឪពុក មនុស្សប្រុសដែលកូនធ្លាប់ស្អប់ខ្លាំង មិនច្បាស់ថាចាប់ផ្តើមស្អប់តាំងពីពេលណាទេ ដឹងតែថាប៉ាប៉ាជាសុបិន្តអាក្រក់របស់នាង.. នាងស្អប់គ្រប់យ៉ាងដែលប៉ាប៉ាព្យាយាមដាក់បម្រាម ហាមនេះហាមនោះ…

ប៉ុន្តែពេលធំពេញវ័យបានឆ្លងកាត់ឧបសគ្គជីវិតជាច្រើនដោយខ្លួនឯងទើបដឹងថារឿងគ្រប់យ៉ាងដែលប៉ាប៉ាធ្លាប់ធ្វើសុទ្ធជាកាពិតទាំងអស់ គាត់ធ្វើអោយនាងស្អប់ព្រោះចង់អោយនាងមានក្តីសុខ មានល្អមានអនាគិតថ្គុងថ្កើង។ តារាស្រីឡើងនិយាយទាំងទឹកភ្នែកបណ្តាលអោយអ្នកដែលបានទស្សនាខ្លឹបដែលនាងបានបង្ហោះហើយអាណិត ហើយនាំគ្នាផ្តល់កំលាំងចិត្តអោយកូនស្រីដែលមានអារម្មណ៍ខុសចំពោះលោកឪពុកខ្លួនឯង ហើយគ្មានឧកាសកែប្រែអ្វីទាំងអស់នោះបានជារៀងរហូត។
អត្ថបទដោយ សា



