អូហូ !! បើកថ្លៃសាលារបស់ប្អូន “អាឃីន” កូនប្រុសរបស់តារាស្រី noeychotika អាចនិយាយបានថាសមឋាន:!!

និយាយដល់រឿងស្រលាញ់កូន តារាស្រី noeychotika និងស្វាមីជាប់ឈ្មោះជាឪពុកម្តាយដែលយកចិត្តទុកដាក់ចំពោះសុខភាព ក៏ដូចជាភាពរីកចម្រើនរបស់កូនៗបំផុត។ សុខមាលភាពរបស់កូនៗជាជម្រើសដំបូងរបស់ពួកគេ ជានិច្ចកាលយើងតែងតែឃើញអ្នកទាំងពីរផុសជាមួយកូនទាំងពីរ នាំកូនៗចេញទៅសិក្សាយស្រាវជ្រាវ លំហែកំសាន្តដើម្បីគ្រប់ពេលវេលា។
ទាក់ទងនិងរឿងការសិក្សាតារាស្រីគិតច្រើនខ្លាំងណាស់ក្នុងការជ្រើសរើសសាលាអោយកូនប្រុសដែលទើបតែគ្រប់អាយុចូលរៀន ចុងក្រោយនាងរើសយកសាលា denlabritishschool ដែលថ្លៃសិក្សាមួយឆមាសៗនោះបានធ្វើអោយគ្រប់គ្នាស្ងើចសសើរយ៉ាងខ្លាំងព្រោះថ្លៃដាច់គេលើទីផ្សារក្នុងស្រុកថៃតែម្តង។
ថ្លៃសិក្សារបស់កូនប្រុសកញ្ញា noeychotika 527,123 បាតក្នុងមួយឆ្នាំដែលមានតែគ្រួសារអភិជនមានសម្បត្តិច្រើនទេដែលមានលទ្ធភាពចាយលើថ្លៃសិក្សាដ៏មហាសាលនេះ។ បន្ទាប់ពីបានជួបជាមួយម្តាយឪពុកដែលនាំកូនៗចូលសាលានេះដូចគ្នា គ្រប់គ្នានិយាយសម្តីតែមួយថាដើម្បីកូនៗមានចំណេះដឹង ធំទៅអាចក្លាយជាក្មេងមានគុណភាព មានអនាគតល្អប្រសើរអស់ប៉ុណ្ណាប៉ាម៉ាក់ក៏សុខចិត្តដែល។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា