ជាងថតមែនទេជាមិត្តប្រុសរបស់ toeyjarinporn?? គេមានគូនៅក្បែរខ្លួនយ៉ាងផ្អែមល្ហែមអត់តែតារាស្រីរាងតូចម្នាក់ឯង!
ជាក្រុមតួឯកស្រីដែលស្រលាញ់គ្នាខ្លាំងទៅណាមកណាជាមួយគ្នាជានិច្ច មានបញ្ហាតែងតែជួយដោះស្រាយគ្នា ហើយដែលជាពិសេសបំផុតនោះគឺពេលនេះមិត្តប្រុសនិងស្វាមីរបស់តារាស្រីទាំងអស់បានក្លាយជាមិត្តសំលាញ់នឹងគ្នាតាមស្រីៗដែល។ ចុងក្រោយមិត្តភក្តិទាំងអស់នៅកៀកកើយ អោបមិត្តប្រុសថតរូបរួមក្រុមតែ toeyjarinporn កំសត់អង្គុយតែម្នាក់ឯង។

ទោះបីបើកចំហហើយថាពេលនេះកំពុងទាក់ទងមើលចិត្តគ្នាជាមួយសិស្សច្បងម្នាក់ ប៉ុន្តែក៏មិនទាន់នាំមកណែនាំអោយចូលក្រុមជាមួយក្រុមមិត្តជិតស្និតបំផុតរបស់នាងដែល toeyjarinporn សុំលាក់ទុកសិនសុំអោយប្រាកដចិត្តជាងនេះសិនទើបបង្ហាញមុខមិត្តប្រុសថ្មីរបស់នាង។ ប៉ុន្តែអ្នកតាមដាននាំគ្នាសង្ស័យថាបុរសម្នាក់នោះបានចូលរួមដែល ហើយបានដើរតួជាកាមេរ៉ាមែនលើកនេះពីព្រោះមានចំនួនកៅអីលើសមួយ។

ឬកាសង្ស័យនេះជាកាពិត? លើកនេះអាចជាកាជួបជុំបើកបង្ហាញមិត្តប្រុសអោយមិត្តដែលនាងស្រលាញ់បំផុតអោយស្គាល់ក៏ដូចជាស្វាគមន៍ចូលក្រុមរបស់ពួកគេ។ ចង់ដឹងថាវាជាកាពិតឬយ៉ាងណាតោះតាមដានរងចាំស្តាប់បទសម្ភាន៍របស់កញ្ញា toeyjarinporn និងតារាស្រីៗនៅក្នុងរូបនេះទាំងអស់គ្នា។

អត្ថបទដោយ សា


