នៅក្នុងសិល្ប:ដូចមិនសូវស្និទ្ធ តែខាងក្រៅល្អូកល្អឹនដូចគ្រួសារតែមួយ!! toeyjarinporn ជាអ្នកដែលអាចព Abigail កូនស្រីរបស់អ្នកនាង Chompoo!
មិត្តទាំងអស់គ្នាដឹងប្រហែលជាបានដឹងហើយថាគ្រួសាររបស់តារាស្រី chomismaterialgirl ជាគ្រួសារអភិជនហើយឯកជនខ្លាំង មិនស្និទ្ធខ្លាំងមិនអាចមានឧកាសចូលផ្ទះ ឬស្និទ្ធស្នាលជាមួយសមាជិករបស់នាងឡើយបើពុំមានហេតុផលសមរម្យ។ ជាពិសេសសម្រាប់កូនស្រីសំណប់ចិត្តសំណប់បេះដូងរបស់នាង អូន Abigail ពុំមាននរណាមកប៉ះពាល់ ឬពអោបលេងបានដោយសេរីនោះឡើយមានតែមនុស្សមួយចំនួនតូចតែប៉ុននោះដែលយើងឃើញមានផុសរូបជាមួយ។

ចុងក្រោយទំនាក់ទំនងក្រៅវិស័យការងាររវាងអ្នកនាង Chomismaterialgirl និងតួឯកស្រីកូនកាត់ចិន toeyjarinporn ត្រូវបានលាតត្រដាងក្រោយពេលតារាស្រីផុសរូបនាងជាមួយ Abigail នៅក្នុងអ៊ិនស្តាក្រាម។ toey បីបម ថែរក្សាហើយនិយាយលេងជាមួយកូនទាំងបីរបស់អ្នកនាង Chompoo បានយ៉ាងជិតស្និតនិងសប្បាយរីករាយ។

លើសពីនេះទៅទៀតបន្ទាប់ពីនាងផុសរូប តារារាមច្បងក៏បានចូលមកខមមិននៅលើរូបរបស់នាង នេះបញ្ជាក់យ៉ាងច្បាស់ថាពួកគេរាប់អានគ្នា តែងតែជួបជុំញ៉ាំអីជាមួយគ្នាលក្ខណ:ក្រៅការងារ ក្រៅវិស័យសិល្ប:ជានិច្ច។





