ដាក់អ្នកនាង chomismaterialgirl ឡើងទប់ទឹកភ្នែកមិនជាប់!! លោក nottvisrut នាំកូនទាំងបីដង្ហែក្បួន Surprise តារាស្រី (មានវីដេអូ)!!

សម្រាប់កាដូមានតម្លៃសុំមិនបញ្ចេញ ឬបង្អួតនៅក្នុងអ៊ិនស្តាក្រាមទេបារម្មណ៍ក្រែងមានដ្រាម៉ាកើតឡើង ប៉ុន្តែទិដ្ឋភាពគ្រួសារគួរអោយស្រលាញ់ដែលកើតមានឡើងក្នុងថ្ងៃកំណើតរបស់តារាស្រី chomismaterialgirl ត្រូវតែយកមកចែករំលែកអោយហ្វែនៗបានឃើញហើយសប្បាយចិត្តរួមជាមួយពួកគេ។
នៅក្នុងថ្ងៃកំណើតរបស់ភរិយាលោក nottvisrut បានរៀបចំគម្រោងជាមួយកូនៗទាំងព្រឹកព្រលឹមដើម្បីរៀបចំធ្វើអោយ Mummy រំភើបនិងសប្បាយចិត្តរីករាយក្នុងថ្ងៃកំណើតគម្រប់អាយុ ៤១ឆ្នាំរបស់នាង។ នៅក្នុងវីដេអូដែលគេលើកយកមកផុសនៅក្នុងបណ្តាញសង្គមបង្ហាញអំពីក្បួនដង្ហែនំខេក និងភួងផ្កាម្លិះ ក៏ដូចជាបាច់ផ្កាទៅកាន់អ្នកនាង chomismaterialgirl ព្រមជាមួយបទចម្រៀងខួបកំណើតដ៏គួរអោយស្រលាញ់។


លោក ណត់ លែងខ្មាស់អៀន លែងខ្វល់រឿងការងាររវល់ហើយ ក្នុងថ្ងៃដ៏ពិសេសរបស់មនុស្សស្រីដែលគាត់និងកូនៗស្រលាញ់បំផុតគាត់សុំនៅផ្ទះធ្វើរឿងដ៏ពិសេសនេះសម្រាប់នាង។ សមាជិកទាំង ៤ របស់គ្រួសារបានច្រៀងចម្រៀងយ៉ាងពីរោះរួមគ្នាអោយតារាស្រី ហើយបាននាំគ្នានិយាយជូនពរនាងរហូតនាងស្រក់ទឹកភ្នែកព្រោះទទួលបានក្តីស្រលាញ់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីស្វាមី និងកូនៗទាំងបី។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា