ចុកៗ!! ទាក់ទងហ្នឹងរឿងស្នេហាដែលទើបតែបែកបាក់ Mookworranit និយាយថា “បើស្រលាញ់មិត្តភក្តមែនយើងមិនត្រូវអោយមិត្តញ៉ាំចំនីឆ្កែនោះទេ”!
ទាក់ទងនឹងរឿងរ៉ាវស្នេហារបស់យុវវ័យ ក៏ដូចជាតារាប្រុសស្រីនៅក្នុងវិស័យសិល្ប:ពុំទាន់មានអ្វីអាចកំណត់បានថាគូណាទៅដល់ត្រើយគូរណានឹងត្រូវបែកបាក់បាននោះទេ គ្រប់យ៉ាងអាចប្រែប្រួលបានគ្រប់ពេលវេលាអាស្រ័យតាមកាល:ទេស:ដែលគូរស្នេហ៍នីមួយៗត្រូវប្រឈម។ ជាមួយគ្នានោះផងដែល Mookworranit ជាម្នាក់ដែលទើបតែបានប្រកាសបញ្ចប់ស្នេហាមួយតារាសម្តែងប្រុសម្នាក់ដែលទាក់ទងគ្នាមិនទាន់បានយូ។

បន្ទាប់ពីបែកបាក់គ្នានាងសំងំស្ងាត់ឈឺងមិនចេញមុខនិយាយអ្វីសូម្បីបន្តិច មិត្តភក្តិដែលជិតស្និតនាងក៏មិនបានប្រាប់ភ្លាមៗនោះទេរហូតសំលាញ់ជាច្រើនអ្នកខឹងមិននិយាយរកនាងអស់ជាច្រើនថ្ងៃ។ ពីព្រោះមិត្តភក្តិមិនសប្បាយចិត្តទើបនាងចេញមុខអោយសម្ភាសន៍នៅក្នុងកម្មវិធី Youbube មួយថា “រឿងស្នេហាបែកបាក់យើងឈឺចាប់ហើយមិនចង់និយាយអ្វីនោះទេ ចង់សំងំធ្វើចិត្តខ្លួនឯងអោយគ្រាន់បើសិនចាំចេញជួបប្រាប់គេឯង …

ការបែកបាក់លើកនេះនាងបានចំណាយពេលដល់ទៅពីរសប្តាហ៍លាក់ទុកតែម្នាក់ឯងមិននិយាយប្រាប់មិត្តភក្តីម្នាក់ក៏គ្មាន ហើយមូលហេតុដែលនាងធ្វើបែបនេះព្រោះមិនចង់អោយមិត្តភក្តិស្អប់ខាងប្រុស ភ័យខ្លាចត្រូវរ៉ូវគ្នាវិញមិត្តភក្តិនិងមិត្តប្រុសនោះមិនអាចរាប់អានគ្នា ដូចដើម។ នាងបញ្ចប់ដោយសម្តីខ្លីថាយើងស្រលាញ់មិត្តភក្តិ មិនទាន់ច្បាស់មិនទាន់ចង់អោយមិត្តភក្តិត្រូវនាំគ្នាញ៉ាំអាហារឆ្កែ ឬគាំងព្រោះបានចេញមុខជំនួសឌៀលខាងប្រុសជំនួសនាងច្រើនហើយ ចុងក្រោយនាងត្រូវគ្នាវិញ។
អត្ថបទដោយ សា



