តួឯកស្រីនាង Taew មកចែកស្នាមញញឹមស្រស់ស្រាយទាំងព្រលឹម មកប្រាប់ពីអារម្មណ៍ពិតរងការរិះគន់មិនដឹងជារឿងអ្វីខ្លះទេ…..

ចែកស្នាមញញឹមស្រស់ស្រាយទាំងព្រលឹម តួឯកស្រីមានប្រជាប្រិយភាព Taew Natapohn និយាយពីអារម្មណ៍ពិតក្នុងចិត្តរបស់នាង ក្រោយនាពេលកន្លងមករូបនាងជួបប្រទះរឿងរិះគន់ រឿងដ្រាម៉ាជាប់ៗគ្នា ទាំងដែលរឿងខ្លះមិនដឹងជាការពិតផង។

តួឯកស្រីនាង Taew បានបង្ហាញពីអារម្មណ៍ពិតថា ដល់ពេលជួបរឿងរិះគន់ជាប់ៗគ្នា រូបនាងធ្វើអីក៏រងការរិះគន់ ធ្វើអីក៏ដោយបែបនេះ ដំបូងៗនាងក៏តូចចិត្តដែរ ធ្វើឲនាងគិតធ្វើអីមិនត្រូវនិងស្មុគស្មាញស្រ្ដេសរហូតត្រូវព្រឹក្សាពេទ្យ។ ពេលខ្លះរូបនាងក៏លួចឆ្ងល់ក្នុងចិត្តខ្លួនឯងដែរថា តើតារាផ្សេងទៀតគេជួបដូចនាងដែរអត់ណ៎? តែពេលនេះរូបនាងបានធូស្រាលពីរឿងអស់នេះហើយ ព្រោះមានកម្លាំងចិត្តពីក្រុមគ្រួសារយ៉ាងល្អ និងចង់ផ្ដោតពេលវេលាជាមួយអ្នកម្ដាយឲបានច្រើន ព្រោះពេលនេះរូបនាងមានតែម្ដាយទេ។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថាក្នុងរយះពេល២ឆ្នាំកន្លងមកនេះ តួឯកស្រីនាង Taew Natapohn រងការរិះគន់ជាប់ៗគ្នា មិនថារឿងជីវិតស្នេហាដែលបែកសង្សារចាស់មានសង្សារថ្មី រឿងរូបរាងដែលស្រកគីឡូជាងមុន រឿងការតែងកាយ រឿងនាងកើតជំងឺកូវីដ១៩ ហើយត្រូវមកខូចចិត្តពេលដែលបាត់បង់ឪពុកជាទីស្រលាញ់ទៀត មកជាប់ៗគ្នាបែបនេះទោះជានាងខំប្រឹងរឹងមាំយ៉ាងណាក៏ត្រូវលួចយំខ្លះដែរ។ តែពេលនេះរូបនាងបានធូស្រាលវិញហើយ អាចស្រស់ស្រាយវិញហើយ ដោយមានកម្លាំងចិត្តពីអ្នកជំុំវិញខ្លួន និងគិតយល់ថាអ្វីដែលជារឿងសំខាន់សម្រាប់នាងគួរមើលថែនិងយកចិត្តទុកដាក់​​។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ