លោក Weir19 អះអាងដោយខ្លួនឯងថាគាត់នឹងរៀបកានៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២!!

ដំណឹងដែលទស្សនិកជនបានអានតាមសាពត៌មានថាជាពត៌មានពិត តារាប្រុស Weir19 និងចូលរោងកាជាមួយមិត្តស្រីថ្មីក្នុងរយ:ពេល ១០ថ្ងៃជាងទៀតនេះ។ លើកនេះច្បាស់ដូចថ្ងៃព្រោះសាមីខ្លួនជាអ្នកផ្តល់ចម្លើយអោយអ្នកសារពត៌មានដោយខ្លួនឯងផ្ទាល់!
នៅថ្ងៃទី១ នៃខែថ្មីនេះតារាប្រុសបុស្តិ៍លេខ៧ដ៏ល្បីល្បាញរូបនេះត្រូវបានគេអញ្ជើញអោយចូលរួមក្នុងកម្មវិធីំមួយក្នុងនាមជាតារាកិត្តិយស។​  ដោយបន្ទាប់ពីកម្មវិធីត្រូវបានបញ្ចប់លោកត្រូវបានអ្នកសាពត៌មានចោមរោមយ៉ាងច្រើន គ្រប់គ្នារងចាំសាកសួរសុំចម្លើយពិតទាក់ទងនឹងរឿងពាក្យចរចាមអារាមថាគាត់នឹងមានដំណឹងល្អក្នុងខែកក្កដា។

លោក Weir19​ បានឆ្លើយទាំងមុខញញឺមថាមែនហើយវាជារឿងពិត ពួកយើងនឹងរៀបកានៅថ្ងៃទី១៧ ខែកក្កដាខាងមុខនេះ។ សម្រាប់ហេតុផលថាហេតុអ្វីស្នេហាលើកនេះគាត់សម្រេចចិត្តលឿនម្ល៉េះ តារាប្រុសបានឆ្លើយថា ប្រហែលមកពីដល់វ័យដល់អាយុដែលសមគួរ សាកនិយាយគ្នាហើយយើងយល់គ្នាបានល្អ លើសពីនេះទៅទៀតនោះគឺក្តីស្រលាញ់លើកនេះជាក្តីស្រលាញ់ដែលវិសេសវិសាលបំផុតសម្រាប់ខ្ញុំ។

After Footer (Active) - damrei Mr1 Zone2


អត្ថបទដោយ​ សា