បន្ទាប់ពីបាត់មុខ ២ឆ្នាំ លោក popezapp ចេញមកប្រាប់ថាមានមនុស្សដែលស្រលាញ់ហើយតែមិនហ៊ានតាមចែចូវ!! គាត់ឆ្លើយបែបនេះពេលមានសាកសួរដល់តារាស្រី Bellaranee!

ដោយព្រោះកំពុងជិតដល់ថ្ងៃដែល “រឿងបុព្វសន្និវាសវគ្គ២” ត្រូវចេញចាក់បញ្ចាំងតាមរោងខ្សែរភាពយន្ត មួយរយ:ចុងក្រោយនេះហ្វែនៗនិងអ្នកសារពត៌មានបានមានឧកាសជួបចំណេះសំណាលជាមួយតារាប្រុសមុខស្ងួតច្រើនជាងមុន។ ចុងក្រោយជួបនៅក្នុងកម្មវិធី Promote រឿងនៅតាមផ្សារទំនើបតារាប្រុសឆ្លើយទាក់ទងនឹងរឿងបេះដូងថា “គាត់មានអ្នកដែលគាត់ស្រលាញ់ហើយប៉ុន្តែមិនហ៊ានតាមចែចូវគេ” !

នេះជាចម្លើយនៅពេលដែលលោក Popezaap ត្រូវបានក្រុមអ្នកពត៌មានសាកសួរទាក់ទងនឹងទំនាក់ទំនងស្នេហាជាមួយតួឯកស្រីគូជីន Bellaranee។ ចម្លើយរបស់គាត់ស្តាប់ទៅបណ្តាលអោយអ្នកគាំទ្រ និងអ្នកទស្សនាគិតថាគាត់លួចស្រលាញ់ បែលឡា យូហើយប៉ុន្តែពុំដែលមានឧកាសបញ្ចេញវាមកទេពីព្រោះនាងមិនដែលទំនេរដែលអាចអោយនរណាៗក៏ចូលទាក់ទងបានដោយសេរី។
តើតារាប្រុសដ៏គួរអោយកំសត់រូបនេះអាចទទួលបានឧកាសដែលគាត់ខំលាក់ទុក ហើយរងចាំអស់ជាច្រើនឆ្នាំដែលទេ? នេះជាសំណួរដែលទស្សនិកជន អ្នកដែលចង់អោយគូជីនមួយគូនេះក្លាយជាគូគ្នានៅក្នុងជីវិតពិតបានចោទសួរមកកាន់តារាទាំងពីរដួង ក៏ដូចជាសង្គមសិល្ប:ថៃ។ ការពិតនឹងទៅជាយ៉ាងណាយើងពុំអាចតាយដឹងនោះទេ វាអាចក្លាយជាកាពិតបើលោក Popezaap មានចិត្តលើបែលឡាហើយហ៊ានសម្រេចចិត្តប្រាប់នាងអោយដឹង ចំពេលដែលបេះដូងរបស់តារាស្រីនៅទំនេរ បើមិនដូចនោះទេវានឹងក្លាយជា Friend Zone បែបនេះជារៀងរហូត។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា