ពីអ្នកដទៃសុទ្ធសាធមកក្លាយជាគ្រួសារធំដ៏សែនកក់ក្តៅ!! មិត្តភាពកាន់តែស្អិតរមួត តួឯកស្រី ៥ នាក់ទាក់ទងគ្នា ស្រលាញ់គ្នាដូចបងប្អូនស្រីបង្កើត!

ក្រុមហ្វឺបីត្រូវបានបង្កើតឡើងកាលពីជាងប្រាំឆ្នាំមុន សមាជិករបស់ក្រុមនេះមានកញ្ញា taewaew_nataponh, កញ្ញា toeyjarinphon, កញ្ញា Mintchalida, កញ្ញា mattperanee និងអ្នកនាង mewnittha។ តួឯកស្រីទាំងប្រាំដួងនេះចាប់ផ្តើមត្រូវរ៉ូវគ្នាខ្លាំងបន្ទាប់ពីបានចាប់ផ្តើមសម្តែងរឿងរួមគ្នា បន្ទាប់មកនាំគ្នាសាកណាត់ជួបនិយាយគ្នាលេងហើយចុងក្រោយក៏ក្លាយជាមិត្តភក្តិដែលជិតស្និទ្ធពិភាក្សាបានគ្រប់រឿងដូចសព្វថ្ងៃនេះ។

ក្រុមនេះខុសពីក្រុមតារាស្រីផ្សេងៗទៀតដោយសាពួកគេអោយតម្លៃលើការជួបជុំក្រុម និងការជួយទុក្ខធុរ:គ្នាជាសំខាន់ ដូចដែលបានសង្កេតទោះបីរៀបការហើយ ទោះបីត្រូវគេផ្អាកពីវិស័យសិល្ប: ទោះបីរវល់ការងារមកពី៨ទិសយ៉ាងណាក៏តារាស្រី ៥ រូបនេះតែងតែមានពេលណាត់ជួបគ្នាជាញឹកញាប់ មិនសូវបណ្តោយអោយឆ្ងាយបាត់ដំណឹងរវាងគ្នានឹងគ្នាយូនោះឡើយ។

ចុងក្រោយស្ទើតែមួយខែម្តងដែលហ្វែនៗរបស់តួឯកស្រីទាំង ៥ នាក់បានឃើញផុស និង Story ខ្យូតៗអំពីការជួបជុំលជាក្រុមរបស់ពួកគេ ហើយពីមួយឆ្នាំទៅមួយឆ្នាំក្រុមនេះកាន់តែធំទៅៗ បន្ទាប់ពីគ្រប់គ្នាចាប់ផ្តើមមានស្វាមី សង្សារ និងកូនៗ។ អាចនិយាយបានថាជារឿងដែលកម្រខ្លាំងណាស់ដែលមនុស្សដែលមិនមែនជាសាច់ញាតិរាប់អានគ្នាបានជិតដិត ហើយស្រលាញ់គ្នាដូចគ្រួសារបែបនេះ ឃើញហើយអត់ញញឹមមិនបានតែម្តង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា