ដើរលើវិថីស្នេហ៍ផ្អែមល្ហែម Weir-Vicky ស្នេហាលើកនេះលែងត្រូវការពេលវេលាដូចមុនទៀតហើយ! មានរូបភាព

បង្កើតផ្លូវស្នេហ៍ថ្មីរវាង Weir-Vicky ស្នេហាលែងត្រូវការពេលវេលា នៅពេលគ្រប់រស់ជាតិជីវិតស្ទើរតែដូចគ្នាទាំងស្រុង

ប្រកាសដំណឹងល្អរួចរាល់ហើយរឿងពេលវេលាមង្គលរបស់តារាប្រុសសង្ហា Weir-Sukolwat ជាមួយមិត្តស្រីថ្មី Vicky សង្សាក្រៅវិស័យសិល្បៈ នៅថ្ងៃទី 17 ខែកក្កដានេះ ជាកម្មវិធីសម្រាប់តែអ្នកក្នុងគ្រួសារទាំងសងខាងទើបគម្រោងរៀបចំឡើងនៅទីក្រុងបាងកក ថែមទាំងប្រាប់ថាលើកនេះល្អបំផុត “វាល្អបំផុតហើយ ទាំងអាយុវ័យ និងអ្វីដែលយើងនិយាយគ្នាដឹងរឿង យើងចុះសម្រុងគ្នា ពីមុនយើងអាចជាគិតថាត្រូវទាក់ទងមើលចិត្តគ្នាយូរៗ ប៉ុន្ដែពេលដល់វ័យមួយដែលយើងយល់ថាដល់ពេលគឺនឹងហើយ”

គ្រប់គ្នាដែលបានដឹងដំណឹងសុទ្ធតែចូលរួមត្រេកអរជាមួយកូនកំលោះកូនក្រមុំទូរទាំងប្រទេស

ប្រសិនបើត្រលប់ទៅមើលជីវិតស្នេហារបស់ Weir បន្ទាប់ពីចែកផ្លូវគ្នាជាមួយអ្នកចាស់ 9ឆ្នាំសល់ត្រឹមពាក្យថាបងប្អូន សាម៉ីខ្លួនបានបើកចិត្តនិយាយជាលើកដំបូងចំពោះស្នេហាថ្មីនេះកាលពីដើមឆ្នាំ មកព្រមជាមួយនិងរូបនារីសក់ខ្លីដែលត្រូវបានគេនិយាយប៉ះពាល់យ៉ាងខ្លាំង ដោយពាក្យថាម្នាក់នឹងមែនទេៗៗៗ ក្រោយមកទៀតទើបមានរូបភាពគូស្នេហ៍របស់ Weir ជាមួយមនុស្សពិសេសអោយឃើញញឹកញាប់លើបណ្ដាញសង្គម

រហូតមកដល់ពាក់កណ្ដាលខែមិថុនា អ្នកម៉ាក់របស់ខាងប្រុសបានធ្វើដំណើរត្រលប់មកប្រទេសថៃហើយបានផុសរូបភាពដំណើរកំសាន្ដដែលមានមិត្តស្រីរបសកូនប្រុសចូលរួមជាមួយដែរ អាចនិយាយបានថាបើកបង្ហាញខ្លួនជាផ្លូវការ

អត្ថបទដោយ : នីត្តា