ទីបំផុតផ្ទះថ្មីរបស់លោក Ouan Rangsit រួចរាល់ហើយរង់ចាំតែភរិយានិងកូនមកតែប៉ុណ្ណោះ! មានវីដេអូ

ទីបំផុតក្ដីស្រម៉ៃរបស់លោក Ouan Rangsit បានជោគជ័យហើយផ្ទះថ្មីដ៏ធំស្គឹមស្គៃ រងចាំតែថ្ងៃភរិយានិងកូនជាទីស្រលាញ់ Mango និងកូនប្រុស Roha ត្រលប់មកពីប្រទេសកូរ៉េនិងបានមករស់នៅជួបជុំគ្នាយ៉ាងកក់ក្ដៅ ដោយសាម៉ីខ្លួនធ្លាប់ផ្ដល់បទសម្ភាសន៍ថាចុះទុនលុយធ្វើផ្ទះដើម្បីគ្រួសារ តម្លៃជិត 12 លានបាត ទំហំដី 108 ម៉ែត្រការ៉េ ផ្នែកខាងក្រុងនៃផ្ទះ 4 បន្ទប់គេង 3បន្ទប់ទឹក ដាក់មួយទំហឹងដើម្បីអោយគ្រប់គ្នាបានរស់នៅសុខស្រួល

បន្ទាប់បានឃើញរូបថតផ្ទះដ៏ធំស្គឹមស្គៃគួអោយចង់រស់នៅ ជាក់ស្ដែង Ouan Rangsit ទើបតែទិញដើមឈើមកដាក់ដាំក្នុងទីធ្លារផ្ទះ ដើមលុយ ជាដើមមង្គលបន្ថែមបារមីនិងបន្ថែមសិរីមង្គលដល់ផ្ទះថ្មី

គ្រប់គ្នាដែលបានឃើញផ្ទះថ្មីរបស់លោកហើយសុទ្ធតែសរសើរគ្រប់ៗគ្នាគួអោយចង់រស់នៅ និងមើលទៅត្រជាក់ត្រជុំណាស់ អាចនិយាយបានថាកូនប្រុសពេលត្រលប់មកវិញនិងបានរត់លេងយ៉ាងសប្បាយរីករាយមិនខានទេ

អត្ថបទដោយ : នីត្តា