weir19 លុបរូបគូ Bella ទាំងអស់ចោលពីអ៊ិនស្តាក្រាម តែបន្សល់ទុក Video អនុស្សវរីយ៍ដែលមិនអាចបំភ្លេចបានមួយ!!
ប្រកាសបែកគ្នាយូហើយប៉ុន្តែអ៊ិនស្តាក្រាមនៅពោពេញទៅដោយអនុស្សាវរីយ៍ និងរូបគូជាមួយអតីតមិនស្រី Bella Ranee ទុករហូតមកទល់ថ្ងៃម្សិលមិញនេះលោក weir19 សម្រេចចិត្តលុបគ្រប់យ៉ាងចោលមិនសល់សូម្បីមួយសន្លឹកក្រោយពេលចេញមុខមកប្រកាសដំណឹងល្អអំពីអាពារហ៍ពិពារហ៍។

រូបលុបត្រូវបានលុបចោលទាំងអស់ លើកលែងតែវីដេអូដំណើរកំសាន្តជាមួយគ្នានៅបរទេសមួយដែលតារាប្រុសមិនព្រមលុបចោលព្រោះមានរឿងរ៉ាវល្អៗច្រើនណាស់បានកើតឡើងនៅក្នុងកំឡុងពេលនោះ ល្អខ្លាំងដល់ថ្នាក់មិនដាច់ចិត្ត។

ទោះបីរឿងនេះអាចក្លាយជាដ្រាម៉ាខ្លះៗក៏ដោយ ប៉ុន្តែមតិភាគច្រើនយល់ស្របចំពោះការលុបរូបជាមួយ Bella ចេញពីបណ្តាញសង្គមដែលអាចធ្វើអោយ Follower ថ្មីៗយល់ច្រលំ ម៉្យាងវិញទៀតវាជាការផ្តល់កិត្តិយសអោយអ្នកថ្មីដែលកំពុងមានឈ្មោះជាភរិយារបស់គាត់។
អត្ថបទដោយ សា





