មកដល់ហើយរូបភាពអេកូកូនរបស់ Dew Arisara ស្វាមីគ្រាន់ប្រញាប់ថតរូបបង្ហោះអួតពីមុខមាត់ច្រមុះកូន! មានរូបភាព

នៅសល់តែមួយដង្ហើមទៀតក៏បានឃើញមុខកូនដំបូងរបស់ Sebastian Lee និង Dew Arisara ថែមទាំងពេលថ្មីៗនេះស្វាមីអ្នកជំនួញរបស់តារាស្រីរូបស្រស់បានឆ្លៀកឱកាសថតរូបកូនបង្ហោះបង្អួតដល់អ្នកបណ្ដាញសង្គមដែលកំពុងតាមដាននៅក្នុង IG ឈ្មោះ  @jetsetseb បានមើលនិងសរសើរពីសម្រស់របស់កូនខ្លួនជាលើកដំបូង ខណៈពេលដែលអូនតូចកំពុងគេងលក់ក្នុងផ្ទៃរបស់ម៉ាមី

ទោះបីជារូបថតខាងត្រឹមតែជារូបអេកូ តែឃើញុយ៉ាងច្បាស់ថាច្រមុះ មាត់ ភ្នែក លេចធ្លោរគម្រិតណាដែរ ហើយលោកប៉ារូបសង្ហាយ៉ាង Sebastian Lee បានសរសេរឃ្លាប្រយោគបរិយាយពីរូបភាពនិងក្ដីសុខរបស់គ្រួសារថា “See you soon my little angel”

After Footer (Active) - damrei Mr1 Zone2

គ្រាន់តែឃើញបែបនេះក៏អាចមើលដឹងដែរថាលោកប៉ាស្រលាញ់កូនតូចខ្លាំងគម្រិតណាដែរ

អត្ថបទដោយ : នីត្តា