ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា នៅសល់មិនយូរទៀតនោះទេតារាសម្ដែងថៃល្បីឈ្មោះលោក Weir Sukollawat នឹកដឹកដៃគូស្នេហ៍ថ្មីរបស់ខ្លួនចូលរោងការហើយ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។

យ៉ាងណាមិញស្របពេលថ្ងៃមង្គលការកាន់តែខិតជិតមកដល់ ស្រាប់តែគ្រប់គ្នាបានចាប់អារម្មណ៍ឃើញលោក Weir បានព្យាយាមចូលគណនី IG របស់ខ្លួនលុបរូបភាពចាស់ៗដែលមានមុខតារាស្រី Bella ដែលជាអតីតគូស្នេហ៍ចោលអស់ខ្ទេចតែម្ដង។
តាមរយៈសកម្មភាពនេះ មហាជនជាច្រើនពិតជាភ្ញាក់ផ្អើល ជាពិសេសហ្វេនៗជាច្រើនរបស់តារាស្រី Bella បាននាំគ្នាសម្ដែងការរិះគន់តារាប្រុសរូបនេះយ៉ាងខ្លាំង និងបានបញ្ចេញមតិចោទសួរជាច្រើនពេញបណ្ដាញសង្គមទៀតផង៕ សូមទស្សនារូបភាពដូចខាងក្រោមនេះ៖






អត្ថបទដោយ៖ស៊ីវលី