ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ក្រោយពេលដែលព្យាយាមអស់រយៈពេល៣ឆ្នាំក្រោយរៀបការមក តារាសម្ដែងស្រី Jooy Warattaya និងលោក DJ Push ក៏សម្រេចបំណងប្រាថ្នាមានកូនលើកដំបូងរបស់ខ្លួន ដែលធ្វើឲ្យមហាជននិងអ្នកសិល្បៈជាច្រើនសម្ដែងការអបអរសាទរយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ ខណៈថ្ងៃកំណើតលោក DJ Push ដែលជាស្វាមី យើងបានឃើញតារាស្រី Jooy បានបង្ហោះរូបភាពផ្អែមល្ហែមជាមួយស្វាមី និងថែមទាំងរៀបរាប់សារយ៉ាងផ្អែមល្ហែមបែបនេះថា៖
«រីករាយថ្ងៃកំណើតណាលោកប៉ារបស់អូន PJ តូច អរគុណដែលតែងនៅក្បែរកន្លងមក។ ជាពិសេស រយៈពេល ៣ ឆ្នាំកន្លងមក អំឡុងពេលដែលពួកយើងព្យាយាមមានកូនជាមួយគ្នា។ ហើយកាដូនៅឆ្នាំនេះ អូនជឿជាក់ថា លោកប៉ានឹងសប្បាយរីករាយបំផុត។ អូនសន្យានឹងមើលថែ PJ តូចរបស់យើងជារៀងរាល់ថ្ងៃ ឱ្យបានល្អបំផុត។ សូមឱ្យបងមានសុខភាពល្អ មានសុភមង្គល។ ស្រឡាញ់បងជាទីបំផុត»
តាមរយៈសារនេះពិតជាធ្វើឲ្យហ្វេនៗជាច្រើនរំភើបចិត្ត និងលួចច្រណែនភាពផ្អែមល្ហែមរបស់ប្ដីប្រពន្ធមួយគូនេះ ហើយគ្រប់គ្នាក៏បានបញ្ចេញសារជូនពរថ្ងៃកំណើត DJ Push សឹងតែគ្រប់គ្នាទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី