បន្ទាប់ពីតារាល្បី Weir Sukonwat Kanaros ចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយមិត្តស្រីនៅក្រៅវិស័យ “Vicky” ក្រោយមកក៏មានពាក្យចចាមអារ៉ាមខ្លាំងថាលោកជិតមានដំណឹងល្អហើយ។ ហើយលោកក៏ត្រៀមចូលមង្គលការសង្សារនៅថ្ងៃទី ១៧ កក្កដា ខាងមុខនេះហើយ ម្សិលមិញ (៣ កក្កដា ២០២២) បើយោងតាម Instagram របស់ Weir បានបង្ហោះរូបភាពពាក់ចិញ្ចៀនពេជ្រជាពិធីភ្ជាប់ពាក្យជាមួយនារីម្នាក់។ លើសពីនេះហ្វេនមើល Instagram របស់Weir ហើយចាប់អារម្មណ៍ រូបថតដែលថតជាមួយ Bella ក្នុងថ្ងៃ Valentine’s Day បានបាត់ពី Instagram។
រួមទាំងរូបភាពដែលនាំBella ទៅលេងឪពុកនៅខេត្តខនកែន ក៏បានបាត់ទៅដែរ។ ទន្ទឹមនឹងនោះ អ្នកនិយមលេងអ៊ីនធឺណែត បាននាំគ្នាមើល Instagram របស់Bella ម្ដងគេក៏រកឃើញថារូបថតដែលថតជាមួយគ្នានៅដដែរ ។ ចំណែកឯអាល់បុមរូបថតដែលធ្វើដំណើរទៅលេងឪពុករបស់Weir ក៏នៅដដែរផងដែរ។





