មើលមួយភ្លែតស្មានតែ Pre-wedding!! Kimmy_kimberley និងអនាគតស្វាមី Mark_prin ធ្វើអោយគ្រប់គ្នាបែកភ្នែកព្រោះការងារគូរបស់ពួកគេមុនពេលរៀបកា!!
បន្ទាប់ពីប្រកាសថានឹងមានពិធីអាពារហ៍ពិពារហ៍តួឯងប្រុសស្រីរបស់យើងមិនត្រឹមតែរវល់រឿងរៀបចំកម្មវិធី និងត្រៀមខ្លួនធ្វើជាកូនក្រមុំកូនកំលោះដែលស្អាតសង្ហាជាងគេបំផុតនោះទេ ពួកគេត្រូវបានប្រែនល្បីៗលំឡឹងឃើញហើយទាក់ទងអោយធ្វើការងាររួមគ្នាជាច្រើនមុខច្រើនផលិតផល។ ចុងក្រោយរូបគូរបស់ Mark-Kim បានធ្វើអោយហ្វែនៗរញ្ជួយចិត្ត មើលមួយភ្លែតស្មានតែ Pre-wedding!

រូបដែលត្រូវបានគេលើកយកមកនិយាយច្រើនបំផុតនោះគឺរូបដែល Mark-Kim បាននាំគ្នាផុសនៅក្នុងអ៊ិនស្តាក្រាម និងហ្វេសប៊ុកផេកផ្លូវការណ៍របស់ខ្លួន។ មួយរយ:ចុងក្រោយនេះតារាប្រុសស្រីផុសរូបឃោសនាគ្រឿងអល្លង្គារបស់ប្រែន @cartier @lofficielthailand #cartierthailand ដែលមានលក្ខណ: High-class, ហាយសូ ដូចលោកប្រុសលោកស្រីមហាសេដ្ឋីរបស់ប្រទេសថៃអីចឹង។

បន្ទាប់ពីផុសហើយបណ្តាអ្នកគាំទ្រ និងមិត្តភក្តិរួមអាជីពជាច្រើនបាននាំគ្នាចូលមកខមមិនសសើរអំពីរូបគូដែលចេញមកយ៉ាងល្អឥតខ្ចោះ ហើយប្លែកភ្នែកមិនដែលធ្លាប់ឃើញពួកគេបែបនេះពីមុនមកថា “វ៉ៅវ”, “មើលទៅមានថាន:”, អ្នកខ្លះក៏ថា “ ល្អឥតខ្ចោះ លោកប្រុសលោកស្រីថៅកែ” និងខមមិនរូបបេះដូងអោយពួកគេជាច្រើនផ្សេងទៀត អាចនិយាយបានថាការងារគូរបស់អនាគតកូនក្រមុំកូនកំលោះលើកនេះធ្វើអោយគ្រប់គ្នាពេញចិត្តស្តូកតែម្តងហើយ។
អត្ថបទដោយ សា





