Sririta កូនប្រសារស្រីម៉ឺនលានប្រើជីវិតរស់នៅបែបអ្នកសាមញ្ញៗ អង្គុយញុំគុយទាវបែបធម្មតា តែរូបថតដើរកាន់ថង់គុយទាវបែរជាមើលទៅថ្លៃថ្នូរនិងស្រស់ស្អាតបំផុត
ជាអ្នកម៉ាក់កូនមួយដែលមានស្ទាយជីវិតរស់នៅដ៏ស៊ីវិល័យនិងថ្លៃថ្នូរបំផុត សម្រាប់ Rita-Sririta ភរិយាជាទីស្រលាញ់របស់ Korn Narongdet ព្រោះតែការងារផ្សេងៗដែលបង្កើតអោយមានភាពរស់រវើកខ្លាំងឡើ់ងៗមិនថាការចិញ្ចឹមមើលថែកូនប្រុសអូន Kawin ម៉ាក់ក៏នៅអាចបង្កើតប្រធានបទហាត់ប្រាណអោយហ្វេនៗបានឃើញដែរ ឬក៏ការងារចូលផ្ទះបាយធ្វើម្ហូបក៏ធ្វើអោយគ្រប់គ្នាស្រក់ទឹកមាត់ដែរ ពិតជាពូកែគ្រប់ផ្នែកមែនម៉ាក់ៗ
ជាក់ស្ដែង Sririta សុំចេញទៅដើរមើលគេមើលឯងក្រៅផ្ទះខ្លះ ជាមួយនិងស្ទាយតែងខ្លួនខោវខាវប៊ូយជើងខ្លីនិងអាវយឺតពណ៌ស ហើយដៃកាន់ថង់គុយទាវ ធ្វើអោយអ្នកគាំទ្រដែលបានឃើញលាន់មាត់សរសើរគ្រប់គ្នាព្រោះតែភាពសាមញ្ញរបស់ម៉ាក់ៗ ហើយអ្វីដែលសំខាន់ដូចជាឃ្លានតាមដែរ សាមញ្ញតែថ្លៃថ្នូរណាស់ម៉ាក់ៗ
អត្ថបទដោយ : នីត្តា



















