ប្លែកណាស់! Pancake រៀបចំមង្គលការជាលើកទី២ បែបជនបទ មិនដែលឃើញពីមុននោះទេ!(រូបភាពច្រើន)

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា កាលពីថ្ងៃ ១០ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake បានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម ជាមួយទិដ្ឋិភាពដ៏ត្រជាក់ភ្នែកនៅក្នុងកម្មវិធីមង្គលការ ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយរំភើបចិត្តយ៉ាងខ្លាំង។

ជាក់ស្ដែងស្រាប់តែនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២២ នេះ គ្រប់គ្នាបានឃើញតារាស្រីរូបនេះ រៀបចំពិធីមង្គលការម្ដងទៀតបែបជនបទ ដែលរៀបចំនៅខេត្ត Chiang Rai ដែលមានការចូលរួមពីសំណាក់បងប្អូន​ ក្រុមគ្រួសារ និងអ្នករស់នៅក្នុងភូមិជាច្រើនមកចូលរួមអបអរសាទរទៀតផង។

After Footer (Active) - damrei Mr1 Zone2

តាមរយៈការរៀបមង្គលការលើកទី២បែបជនបទនេះ​ ពិតជាធ្វើឲ្យមហាជននិងហ្វេនជាច្រើនភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះកន្លងមកពុំដែលឃើញមានតារាណារៀបចំកម្មវិធីមង្គលការលើកទី២បែបនេះនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី