តាំងតែបណ្ដើរគ្នាទៅដើរលេងនៅអាមេរិករួចមក Alexandre Theeradej និងតួឯកស្រី Bow Maylada បានបង្ហោះរូបភាពនិងវីដេអូផ្អែមល្ហែមមកហើយឃើញជាប់ជានិច្ច រូបភាពគូរលោតចេញមកពេញបណ្ដាញសង្គម ហ្វេនៗបានឃើញហើយត្រជាក់ចិត្តត្រជាក់ភ្នែក សូម្បីតែសាម៉ីខ្លួននៅមានប្រាប់ទៀតថាយើងជាគូរដែលគួអោយស្រលាញ់
ហើយរបៀបរស់នៅក្នុងជីវិតរបស់អ្នកទាំងពីរក៏ស្រដៀងគ្នាទៀត ដូចដែលបានប្រាប់ “រឿងញុំយើងច្បាស់លាស់” កំលោះ Alex ក៏ឧស្សាហ៍រកហាងឆ្ងាញ់ៗ នាំ Bow ទៅញុំ ដូចជាក់ស្ដែងទាំងពីរនាក់ក៏បានណាត់គ្នាចេញទៅញុំ omakase ហើយខាងប្រុសក៏បានផុសវីដេអូដ៏គួអោយស្រលាញ់ នៅក្នុង IG ហើយហ្វេនៗនាំគ្នាបង្អាប់ព្រោងព្រាតថា មើលថែសង្សាបានល្អខ្លាំងណាស់ មើលតែភ្នែកក៏អាចដឹងដល់ចិត្ត
វីដេអូមិនលូវជាផ្អែមល្ហែម តែសូមប្រាប់ថាគួអោយស្រលាញ់ណាស់ មានតែអ្នកចូលមកសរសើរតែម្ដងហើយចា
អត្ថបទដោយ : នីត្តា





































