Mik ប្រញាប់ធ្វើរឿងនេះភ្លាមៗ ក្រោយទទួលដំណឹងថា Weir ជិតចូលរោងការ!(មានរូបភាព)

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាសម្ដែងថៃល្បីឈ្មោះលោក Weir បានប្រកាសថាខ្លួននិងចូលរោងការជាមួយគូស្នេហ៍ថ្មីនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះមក មហាជន ហ្វេនៗ ជាពិសេសមិត្តរួមសិល្បៈជាច្រើនរបស់លោកបាននាំគ្នាចូលរួមអបអរសាទរយ៉ាងខ្លាំង។

ជាក់ស្ដែងដូចជាថ្មីៗនេះ យើងបានឃើញតារាប្រុសលោក Mik Thongraya ដែលជាតារារួមប៉ុស្តិ៍ទូរទស្សន៍ជាមួយគ្នា បានឮដំណឹងនេះតាមកញ្ចក់ទូរទស្សន៍ក្នុងអំឡុងពេល Weir និយាយបកស្រាយភ្លាម លោកក៏ហាក់ទប់ចិត្តមិនជាប់ក៏បង្ហោះជារូបភាព និងសារជូនពរភ្លាមៗថា៖ «អបអរសាទរផងបងប្រុស»។

After Footer (Active) - damrei Mr1 Zone2

តាមរយៈរូបភាពនោះ មហាជននិងហ្វេនជាច្រើនពិតជារំភើប ព្រោះឃើញតារាប្រុស Mik ពិតជាយកចិត្តទុកដាក់ និងតាមដានការបកស្រាយរបស់តារាប្រុស Weir ខ្លាំងបែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី