តារាស្រីលំដាប់ថប់ៗ នាំគ្នានិយាយដល់ និងសសើរពីសម្រស់របស់ Bellacampen! រូបចុងក្រោយរស់នាងធ្វើអោយស្រីៗគ្នាឯងក៏ទ្រាំមិនបានដែល!!

ដ្រាម៉ាស្នេហាកំពុងពុះកញ្ជ្រោលយ៉ាងណាក៏ត្រូវដើរទៅមុខបន្ត សម្រាប់តួឯកស្រីស្រលាញ់អាជីពជាអ្នកផ្សព្វផ្សាយផលិតផល Bella Ranee នាងមិនបណ្តោយអោយរឿងផ្ទាល់ខ្លួនជះឥទ្ធិពលដល់ការងាររបស់អតិថិជនឡើយ។ ចុងក្រោយតារាស្រីតែងខ្លួនយ៉ាងស្រស់ស្តាតចូលរួមកម្មវិធីសម្ភោធផលិតផង ទោះបីដឹងថាខ្លួននឹងត្រូវអ្នកសាពត៌មានចោមរោមដើម្បីសួរសំនួរទាក់ទងនឹងលោក Weir19 ។
ថ្មីៗនេះមានតារាច្រើនរូបណាស់ដែលបានថតរូបរួមជាមួយ Bella Ranee ហើយបានផុស Tag អោយនាងនៅក្នុងអ៊ិនស្តាក្រាមចាត់ទុកជាកំលាំងចិត្តកំឡុងពេលបេះដូងរបស់នាងចុះខ្សោយ។ ដោយឡែកម្ចាស់ខ្លួនក៏បានផុសរូបជាមួយអ៊ិម៉ូជិ 💗💓💗ចូលក្នុងអ៊ិនស្តាក្រាមផ្ទាល់ខ្លួនរបស់នាងដែល។ ផុសនោះបានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន មិនត្រឹមតែហ្វែនៗតែប៉ុណ្ណោះទេលើកនេះ មានតារាស្រីច្រើនណាស់បានចូលខ្លួនមកនិយាយអំពីសម្រស់របស់ បែលឡា។

ក្នុងនោះយើងឃើញមានអ្នកនាង janienineeleven កញ្ញា supassra_sp កញ្ញា ginaa.24 និងរាជនីកំពូលសម្រស់ duearisara ដែលបានចូលមកខមមិនសសើរថា ស្អាតព្រមអោយបេះដូង Bella ពេញអ៊ិនស្តាក្រាមតែម្តងហើយថ្ងៃនេះ។ អាយុពិតជាមិនអាចធ្វើអ្វីតួឯកស្រីរួសរាយរាក់ទាក់ម្នាក់នេះបានឡើយ Bella ស្អាតចេញពីក្នុងមកក្រៅដែលធ្វើអោយនរណាៗក៏ចាប់ចិត្ត និងចង់បានសម្រស់ស្អាតបែបនាង។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា