នៅមិនទាន់ចប់ទេពិធីមង្គលរបស់តារាស្រី khemanito!! មានមនុស្សមានបារមីស្ម័គ្រចិត្តរៀបចំមង្គលការអោយនាង!

ហ្វែននៅអាចបន្តចូលរួមសម្តែងក្តីអបអរសាទ និងទស្សនារូបភាពប្រកបដោយសុភមង្គលរបស់តារាស្រី khemanito បានជារឿយៗពីព្រោះកម្មវិធីរៀបការរបស់នាងមានច្រើនខ្លាំងណាស់ បែងចែកទៅរៀបចំនៅគ្រប់ទីកន្លែងដែលមានអនុស្សាវរីយ៍និងសាច់ញាតិដែលនាងស្រលាញ់រាប់អាន។ ចុងក្រោយលោកគ្រូអធិកា ว. วชิรเมธี ចេញមុខចាត់ចែងនឹងរៀបចំអាពារហ៍ពិពារហ៍អោយតារាស្រីនិងស្វាមីម្តងទៀតនៅខេត្តឈៀងរាយ។
នៅក្នុងអ៊ិនស្តាក្រាមរបស់អ្នកនាង khemanito បានផុសរូបកម្មវិធីមង្គលកាបែបប្រពៃណីរបស់អ្នកនៅតាមខេត្តយ៉ាងស្រស់បំព្រង ហើយកក់ក្តៅបំផុតអោយអ្នកតាមដានបានសប្បាយចិត្តតាម។ តារាស្រីបានសសេរជាសារប្រាប់គ្រប់គ្នាថា “សូមក្រានមសកាអរគុណចំពោះព្រះដេចគុណ ว. วชิรเมธี ដែលមេត្តារៀបចំពិធីបែប លានណា អោយពួកយើងយ៉ាងកក់ក្តៅបំផុត 🙏🏻🙏🏻🙏🏻បានជួបជុំកល្យាណមិត្តដែលធ្លាប់រួមបុណ្យជាមួយគ្នា 🤩🤍🙏🏻 សូមអរគុណច្រើនចា” ។
ដោយព្រោះរូបភាពដែលតារាស្រីបានផុសទាំងអស់នោះសុទ្ធតែជារូបភាពដែលបង្កអោយមានស្មាមញញឹម មានក្តីសុខ សុភមង្គល ហ្វែនៗនិងមិត្តភក្តិរបស់នាងជាច្រើនបានចូលមក like ខមមិនសម្តែងក្តីរីករាយអោយនាងក៏ដូចជាគ្រប់គ្នានៅក្នុងកម្មវិធីទាំងមូលយ៉ាងច្រើនកុះករ។ Congratulation!!

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា