ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ ពីអនាគតភរិយារបស់តារាសម្ដែងថៃល្បីឈ្មោះលោក Weir Sukollawat ដែលនាងមានឈ្មោះថា Vicki មិនត្រឹមតែមានទេពកោសល្យល្អ និងមានភាពក្លាហាននោះទេ ហើយថែមទាំងមានរូបសម្រស់ស្រស់ស្អាតខ្លាំងថែមទៀតផង។

ជាក់ស្ដែងដូចជាថ្មីៗនេះ មហាជនជាច្រើនបាននាំគ្នាចាប់អារម្មណ៍ខ្លាំង ជាមួយវីដេអូដែលបង្ហោះនៅក្នុងបណ្ដាញសង្គម TikTok ផ្ទាល់ខ្លួនរបស់នាង ជាមួយការសរសើរពីរូបសម្រស់ និង ការតុបតែងខ្លួនរបស់នាង មិនចាញ់តារាៗនោះទេ ពោលគឺ អ្នកគាំទ្របានយកទៅប្រៀបផ្ទឹមសម្រស់របស់នាង ថាដូចទៅនឹងតារាស្រីចិន Huyixuan ខ្លាំងមែនទែន ធ្វើឲ្យគ្រប់គ្នាផ្ទុះការភ្ញាក់ផ្អើល និងនាំគ្នាបញ្ចេញមតិវែកញែកយ៉ាងច្រើនទៀតផង។

គួរបញ្ជាក់ផងដែរថាលោក Weir និង គូដណ្ដឹងគ្រោងរៀបចំមង្គលការរបស់ខ្លួននៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខហើយ ពោលគឺនៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុនណោះ៕ តោះ! ទៅទស្សនារូបភាព និងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖




@bme2112 ล่าสุดโดนว่าที่ภรรยาเฮียตกแล้วววว #เวียร์ศุกลวัฒน์ #weir19 #เวียร์วิกกี้ #วิกกี้แฟนเวียร์ #เวียร์ประกาศแต่งงาน ♬ ซูลูปาก้า ตาปาเฮ้ – THEMOONWILLALWAYSBEWITHME
អត្ថបទដោយ៖ស៊ីវលី