អាណិតណាស់! នាយតាក់ស៊ី ឈឺធ្ងន់កំពុងសង្គ្រោះនៅមន្ទីរពេទ្យ គ្រួសារសុំឱ្យបងប្អូនជួយបរិចា្ចគឈាម!(មានវីដេអូ)
កាលពីព្រឹកមិញនេះ មហាជននិងហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល និងសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង នៅពេលទទួលដំណឹងថា តារាកំប្លែងនាយ តាក់សុី ស្ងាប់តែធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យផងដែរ។

ក្នុងនោះតាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់តារាកំប្លែងរូបនេះ យើងក៏បានឃើញភរិយាលោកបង្ហោះវីដេអូ និងអបជាមួយសាររៀបរាប់យ៉ាងដូច្នេះថា៖
«អាណិតប្ដីណាស់ ពេទ្យឯកជន អស់លទ្ធភាពមើលហើយដោយសារអាការៈរបស់គាត់ធ្ងន់ពេកត្រូវបញ្ជូនមកមន្ទីរពេទ្យ ទាហាន គឺ ពេទ្យ មន្ទីរពេទ្យ កេតុមាលា នាងខ្ញុំសុំឱ្យបងប្អូនជួយបរិចា្ចគឈាមដល់ប្ដីខ្ញុំផងត្រូវការឈាមបន្ទាន់ណាស់ក្នុងថ្ងែនេះខ្វះឈាម ៥ ទៅ ៨ សាក់បានគ្រប់ សូមបងប្អូនជួយបរិច្ចាគឈាមផង ហើយបើបងប្អូនចង់មកសួរសុខទុក្ខគាត់សូមទាក់ទងតាមលេខទូរសព្ទ 06929.5646.061758337.090995698»
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកសិល្បៈជាច្រើនពិតក្ដុកក្ដួល និងបាននាំគ្នាចែករំលែកដំណឹងនេះបន្ដបន្ទាប់ពេញបណ្ដាញសង្គមផងដែរ៕ សូមទស្សនាវីដេអូនៅខាងក្រោមនេះ៖





អត្ថបទដោយ៖ស៊ីវលី