Abigail ប្រជាប្រិយភាពវ៉ាដាច់ម៉ាក់ម៉ាក់ហើយពេលនេះ!! មិនធម្មតារូបកូនស្រីទីបីរបស់តារាស្រី Chomismaterialgirl មានចំនួនអ្នក like ទំលុះខ្ទង់លានឥឡូវហើយ!
កូនស្រីសំណប់ចិត្តសំណប់បេះដូងរបស់ម៉ាក់ម៉ាក់ Chompoo និងប៉ាប៉ា Nottvisrut មិនធម្មតាដូចគេនិយាយមែន នាងជាស្លឹកឈើដែលជ្រុះមិនឆ្ងាយពីគល់របស់ម្តាយដែលជាតារាកំពូលមែន។ បច្ចុប្បន្នគ្រប់រូបរបស់អូន Abigail នៅក្នុងអ៊ិនស្តាក្រាមរបស់ម្តាយមានចំនួនអ្នក like និង comment ច្រើនជាងម្តាយដែលជាតារាកំពូលទៀត។


ពីមួយថ្ងៃទៅមួយថ្ងៃអូន Abigail កាត់តែរីកធំធាត់ កាន់តែចេះជាងមុន គាត់ចេញលេងសើច ចេះញញឹមអោយកាម៉េរា ហើយចេញធ្វើកាយវិកាផ្សេងៗជាច្រើនទៀត ធ្វើអោយគ្រប់រូបដែលតារាស្រីបានថតនិងយកមកផុសនៅក្នុងអ៊ិនស្តាក្រាមទទួលបានការចូលចិត្តស្រលាញ់ពីអ្នកតាមដាន និងហ្វែនៗយ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមកាសង្កេតហើយចូលរាប់ចំនួនអ្នក Like រូបរបស់ Abigail មានអ្នកចូលចិត្តខ្ទង់សែនជានិច្ចកាល រូបចុងក្រោយទំលុះ ២សែនក្នុងរយ:ពេលមិនដល់មួយថ្ងៃ។

ដែលបើយើងយកមកធៀបជាមួយរូបរបស់អ្នកនាង Chompoo ពេលនេះកូនស្រីទី៣វ៉ាដាច់ឆ្ងាយណាស់។ អនាគត Surper Star បន្តពីម្តាយមិនចាំបាច់ទៅរកនៅឯណាឆ្ងាយឡើយ Abigail នឹងយកតំណែងនោះមកកាន់កាប់ដោយខ្លួនឯង បន្តិចទៀតធានាថានឹងមានវត្តមានរបស់នាងនៅក្នុងការងារថតផ្សាយពាណិជកម្មផ្សេងៗជាក់ជាមិនខាន។
អត្ថបទដោយ សា






