Korn Narongdet ស្រលាញ់ Sririta ស្ទើរលេបទៅហើយប្រសិនបើលេបបានគឺលេបផុសរូបភរិយាខណៈពេលកំពុងតែ……! មានវីដេអូ
ជាសកម្មភាពដែលធ្វើអោយគ្រប់គ្នាមានអារម្មណ៍រីកដូចពពុះសាប៊ូគ្រប់ៗគ្នាតែម្ដង សម្រាប់រូបបង្ហោះពីភាពគួអោយស្រលាញ់ដែល Korn Narongdet ជាស្វាមីអ្នកជំនួញធំនាំយកមកចែករំលែកនៅក្នុង IG story ផ្ទាល់ខ្លួន @kornnarongdej
ដូចរឿងរ៉ាវខាងក្រោម ជាការរៀបរាប់ប្រាប់ពីជីវិតមួយផ្នែកទៀតរបស់ភរិយាដ៏ល្អរបស់តារាស្រី Sri Rita Jensen ដោយចៃដន្យមានឱកាសផ្គត់ផ្គង់ដល់គ្រួសារអ្នកចំការដែលបាននាំយកដូងមកលក់នៅតាមផ្លូវ
ដោយ Korn Narongdet បានលួចថតរូបដ៏គួអោយស្រលាញ់របស់ភរិយាខណៈពេលមើលទៅដូចជារីករាយក្នុងចិត្តបំផុតក្នុងការបានញុំដូងស្រស់ៗ ព្រមទាំងបានសរសេរឃ្លាបរិយាយថា….
“រឿងប្រមូលទិញយកទាំងអស់និងភរិយាខ្ញុំគឺជំនាញណាស់ ពេលនេះផ្លែដូងពេញផ្ទះអស់ហើយ ជាកំលាំងចិត្តដល់អ្នកស្រែចំការផងដែរ”
ដល់ពេលមកឃើញរូបភាពនេះហើយ ទើបសុំទះដៃជូនចំពោះភាពចិត្តល្អរបស់ម៉ាក់ៗ រូបសម្រស់ស្រស់ស្អាតហើយ នៅមានចិត្តសម្បុរសទៀត
អត្ថបទដោយ : នីត្តា

















