ស្លៀកឈុតកូនកំលោះកូនក្រមុំមួយបែបទៀត សម្រាប់គូរបស់តួឯកស្រីនាង Pancake Khemanit និងស្វាមី ក្រោយពីបានរៀបចំពិធីមង្គលការយ៉ាងអលង្ការរួចមកហើយ ពេលនេះបានរៀបចំពិធីមង្គលការមួយបែបទៀតបានទំនៀមទម្លាប់ក្នុងតំបន់។
ដោយមុននេះមង្គលការរបស់តួឯកស្រីនាង Pancake Khemanit និងស្វាមីបានរៀបចំឡើងរួចមកហើយនៅថ្ងៃទី១០ ខែមិថុនាកន្លងទៅនេះ បានរៀបចំឡើងយ៉ាងអធឹកអធមមានការស្លៀកពាក់បែបប្រពៃណីថៃ បែបអ៊ឺរ៉ុបនិងមានបែបចិនថែមទៀតផង។ ហើយថ្មីៗនេះ គូស្វាមីភរិយាថ្មីថ្មោងគូនេះ ក៏បានរៀបចំពិធីមង្គលការមួយបែបទៀតតាមបែបប្រពៃណីអ្នកស្រុកលានណា មានការចូលរួមឲពរឲជ័យពីញាតិ្ដមិត្តក្នុងតំបន់យ៉ាងមានក្ដីសុខថែមទៀតផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ