មិនស្ដាយកំលាំងទេដែលតារាសម្ដែងស្រី Mint Chalida ប្រាប់ថាហាត់ជិតដាច់ខ្យល់ទំរាំបានរាងបែបនេះ ព្រោះខិតខំចូលក្លិបហាត់ប្រាណ ដើម្បីទទួលបានសុខភាពល្អនិងរាងស្អាតដោយមានដៃគូរកំលោះរូបសង្ហាបង Phupha Techanarong រហូតមកដល់ពេលនេះទោះស្លៀកអ្វីក៏ឃើញត្រូវភ្នែកត្រូវចិត្តអ្នកគាំទ្រទាំងអស់
ព្រោះរូបភាពជាក់ស្ដែងដែលសាម៉ីខ្លួននាំយកមកផុសនៅលើបណ្ដាញសង្គមគឺពិតជាអេមខ្លាំងណាស់ បន្ទាប់ពីបានឃើញនាងស្លៀកប៊ីគីនីពណ៌សតូចទៅដើរលេងនៅសមុទ្រ ថ្វីត្បិតបង្ហាញតែផ្នែកខាងលើតែក៏ធ្វើអោយបេះដូងអ្នកមើលញាប់ញ័របានចា គ្រប់គ្នាស្ទើរតែភ្លេចមើលទេសភាពអស់ទៅហើយ
គ្រប់គ្នាត្របាញ់ជើងចូលទៅចុចឡាយអោយមេដៃអោយបេះដូងពេញទឹកពេញដី អាចនិយាយបានថាស្អាតទាំងថ្ងៃទាំងយប់ហើយក៏កាន់តែស្អាតឡើងណាស់ផងដែរ
អត្ថបទដោយ : នីត្តា


























