ភរិយារបស់តួឯកប្រុសលោក Dome Pakorn Lum ទៅសមុទ្រលើកនេះ សូមលេងមួយអស់ដៃទៀតហើយ រើសចិត្តដែលខ្លួនពេញចិត្ត ពណ៌វិញក៏ស្រស់ត្រូវចិត្ត ស្លៀកបង្អួតថ្ងៃបង្អួតមេឃបន្ដិចមើល។
ដោយភរិយារបស់លោក Dome ក៏គឺតារាចម្រៀងនិងជាអ្នករាំស្រីនាង Metal Sukkhao ទាំងគូបានចូលរោងការតាមប្រពៃណីរួចហើយកាលពីឆ្នាំ២០១៩។ ថ្វីបើអាយុរខុសគ្នាដល់ទៅ១១ឆ្នាំ តែគូនេះនៅតែមើលទៅសាកសម ព្រោះលោក Dome នៅតែសង្ហារមិនព្រមចាស់សោះក្នុងអាយុរ៤២ឆ្នាំ។
ទៅសមុទ្រសម្រាកលំហែរកាយបែបនេះ Metal ក៏មិនភ្លេចឈុតពណ៌ផ្កាឈូកដែលចូលចិត្តផងដែរ មានទាំងទាំងរ៉ូបមានទាំងប៊ីគីនី ម្ដងនេះស្វាមីឃាត់ក៏មិនទាន់ដែរសុំថតរូបបង្ហោះហើយ ធ្វើឲស្វាមីបានឃើញរូបហើយប្រញាប់ចូលមក Comment ភ្លាមតែម្ដង។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ