ក្តីសុខរបស់ប៉ាប៉ា!! លោក nottvisrut ស្វាមីរបស់តារាស្រី chomismaterialgirl លង់កូនស្រីផ្អាប់មុខទៅណាមិនរួចទេ!

Abigail កូនស្រីរបស់អ្នកនាង chomismaterialgirl និងស្វាមីអ្នកជំនួញធំរបស់ប្រទេសថៃលោក nottvisrut ខ្យូតឆ្លាតគួរអោយខ្នាញ់មែនទែន ចាប់តាំងពីថ្ងៃកើតរហូតដល់សព្វថ្ងៃ អាប៊ីហ្កេល មានហ្វែនខ្លាប់កាន់តែច្រើនទៅៗ។ មិនមែនតែអ្នកក្រៅទេដែលលង់ងប់ងល់នឹងភាពគួរអោយស្រលាញ់របស់កូនស្រីតារាស្រី ប៉ាប៉ាអ្នកដែលនៅក្បែរនាងរាល់ថ្ងៃក៏ទ្រាំមិនបានដែល។
ចុងក្រោយលោក nottvisrut ផុសរូបគូដំបូងជាមួយកូនស្រីទី៣ចូលក្នុងអ៊ិនស្តាក្រាមទាំងទឹកមុខពោពេញដោយក្តីសុខព្រមជាមួយ Caption សសេរថា “Daddy’s joy ❤️” ដែលធ្វើអោយមិត្តភក្តិអ្នករកស៊ីនិងហាយសូជាច្រើនរូបរបស់ប្រទេសថៃនាំគ្នាចូលមកខមមិនសម្តែងក្តីស្រលាញ់អោយ​ Abigail គ្រប់គ្នា។
អាចនិយាយបានថាប៉ាប៉ាលង់កូនស្រីខ្លួនឯងមិនធម្មតាទេ នៅផ្ទះអោបថើបកូនគ្រប់ពេលវេលា ចេញថើបចូលថើបតែម្តងរាល់ថ្ងៃនេះ។ nottvisrut ស្រលាញ់ថ្នាក់ថ្នមយ៉ាងនេះមិនដឹងថាពេលធំទៅប៉ាប៉ាហួងហែងកូនដល់កម្រិតណាទេ អនាគតកំលោះៗដែលចង់ចូលមកមើលថែរក្សាបេះដូងត្រូវត្រៀមអោយអោយចាស់ដៃហើយបានបាន។

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ សា