សម្រាប់រឿង BAD ROMEO ដែលសម្ដែងដោយកំពូលតារាល្បីប្រចាំប៉ុស្តិ៍លេខ៣ គឺ Mario Maurer និង Yaya Urassaya Sperbund។ បញ្ជាក់ផងដែរថា រឿងនេះជារឿងភាគលើកដំបូងសម្រាប់អ្នកទាំងពីរសម្ដែងជាមួយគ្នា។ កន្លងមក តួឯកប្រុសក្នុងរឿង លោក Mario ធ្លាប់បានបង្ហើបថា «ខ្ញុំសូមប្រាប់ថា រឿងនេះជារឿងដែលខ្ញុំត្រូវទទួលស្គាល់ថាពិតជាចង់មើលណាស់។
ចង់ដឹងថាវានឹងចេញទៅយ៉ាងណា ឈុតឆាកដែលខ្ញុំសម្ដែងជាមួយ Yaya។ មានអារម្មណ៏ខុសគ្នាច្រើនណាស់ ស្រលាញ់ ស្អប់ និងផ្អែមល្ហែម។ ដោយបានឃើញឈុតខ្លីៗច្រើនប្រភេទ ខ្ញុំមានអារម្មណ៍ល្អណាស់ រូបភាពស្អាតៗ លម្អិតល្អ ខ្ញុំគិតថាអ្នកគាំទ្រនឹងចូលចិត្តវា»។ ហើយថ្ងៃនេះ យើងក៏បានប្រមូលផ្តុំរូបភាពគូស្នេហ៍ដ៏ផ្អែមល្ហែមរបស់រឿងមកជូនប្រិយមិត្តបានទស្សនា។
After Footer (Active) - damrei Mr1 Zone2
ERIYA






