ទីបំផុតក្លាយជាប្ដីប្រពន្ធពេញសិទ្ធ! Weir Sukonwat ញញឹមប៉ោងថ្ពាល់បិទមាត់មិនជិតនាំ Vicky ទៅចុះសំបុត្រអាពាហ៍ពិពាហ៍…..! មានរូបភាព

បាញ់កាំជ្រួច ដើម្បីអបអរសាទរដំណឹងល្អ សម្រាប់តួឯកប្រុសកំលោះរូបសង្ហាយ៉ាង Weir Sukonwat ដោយមុននេះទើបតែចេញមកប្រកាសដំណឹងល្អត្រៀមចូលរោងការជាមួយមិត្តស្រីក្រៅសិល្បៈ Vicky កាលពីថ្ងៃទី 17 កក្កដា ហើយថ្មីៗនេះសាម៉ីខ្លួនក៏បានប្រកាសដំណឹងល្អមួយទៀតថាពេលនេះកំពុងកាន់ដៃគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់ហើយ

ដោយជាក់ស្ដែង Weir ក៏បានផុសរូបភាពពេញទៅដោយស្នាមញញឹម ឈកាន់សំបុត្រអាពាហ៍ពិពាហ៍ជាមួយម្ចាស់ចិត្ត Vicky នៅក្នុង IG ផ្ទាល់ខ្លួន  @weir19  ជាមួយនិងឃ្លាប្រយោគថា “10.49 នាទី Weir “បងប្រុសហា ហេតុអ្វីអោយមកច្រើនសន្លឹកម្ល៉េស ខ្ញុំលាន់មាត់សួរភ្នាក់ងារ…..”

After Footer (Active) - damrei Mr1 Zone2

បងតាក់ “ខ្ញុំជឿហើយ ថាទើបតែរៀបការលើកដំបូងពិតៗៗ5555”

Vicky “……”

បងកៅ “…….” 

…….ត្រលប់ទៅមើលកាលពីម៉ោង 9.19 នាទី…..ប្អូនហា ចុះសំបុត្រអាពាហ៍ពិពាហ៍ ត្រូវមានសាក្សីពីរនាក់ផងដែរ 555 ខ្ញុំនេះគិតភ្លាម នរណានៅម្ដុំៗនេះខ្លះ អើយ!!! បងតាក់ នៅឆ្ងាយតែប្រមាណ 3គីឡូ អាកៅ ផ្ទះនៅជិតនេះមិនចន្លោះប៉ុន្មានផ្លូវ…….ហាឡូៗ សួស្ដីបាទ សូមអញ្ចើញមកធ្វើជាសាក្សីបន្ទិចបាទ…..ខ្លីៗ នៅឯណា!! តិចទៀតជួបគ្នា!! …..អគុណ Vicky  (អូនសម្លាញ់) បងតាក់ អាកៅ អគុណថ្ងៃល្អៗ ដែលសប្បាយបំផុត ហើយពេញទៅដោយសំលេងសើច និងស្នាមញញឹម…បងៗៗភ្នាក់ងារដែលគួអោយស្រលាញ់”

អត្ថបទដោយ : នីត្តា