ដូចប្រិយមិត្តគ្រប់គ្នាជ្រាបអញ្ចឹងថា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ ខាងមុខនេះ តារាប្រុស Weir Sukollawat និង គូស្នេហ៍ថ្មីនាង Vicki នឹងដឹកដៃគ្នាចូលរោងការហើយ ហើយក៏ជាថ្ងៃដែលហ្វេនៗ និងអ្នកសិល្បៈជាច្រើនកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារផងដែរ។

យ៉ាងណាមិញទន្ទឹមនឹងថ្ងៃរៀបមង្គលការកាន់តែខិតជិតមកដល់ យើងក៏បានឃើញតារាប្រុសរូបនេះ និងអនាគតភរិយា បានដឹកដៃគ្នាទៅចុះសំបុត្រអាពាហ៍ពិពាហ៍រួចរាល់បាត់ហើយ ដោយបង្ហោះរូបភាពជាមួយគ្នាពោរពេញដោយភាពសប្បាយរីករាយខ្លាំងតែម្ដង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនជាច្រើនកាន់តែរំភើបចិត្ត និងកាន់តែចូលរួមអបអរសាទរដល់អ្នកទាំងពីរ និងចង់ឲ្យថ្ងៃមង្គលការអ្នកទាំងពីរមកដល់ឆាប់ៗទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖





អត្ថបទដោយ៖ស៊ីវលី