ពេជ្រ សូលីកា បង្ហោះសារផ្ដាំកូនប្រុសយ៉ាងចាក់ដោត ក្រោយធ្លាយព័ត៌មានចែកផ្លូវគ្នា!

កាលពីពេលថ្មីៗនេះ មហាជននិងហ្វេនជាច្រើនពិតជាភ្ញាក់ផ្អើល និងសម្ដែងការសោកស្ដាយ នៅពេលទទួលដំណឹងថា ចំណងស្នេហ៍រវាងតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សូលីកា និងស្វាមី ដើរដល់ផ្លូវបំបែកហើយ បន្ទាប់ពីគ្រប់គ្នាបានឃើញអតីតស្វាមីតារាស្រីរូបនេះបង្ហោះជាសារធារណៈនៅក្នុង IG Story ខ្លួន។

យ៉ាងណាមិញក្រោយពេលទទួលដំណឹងនេះមិនបានប៉ុន្មានផង យើងក៏បានឃើញតារាស្រី​ ពេជ្រ សូលីកា បង្ហោះសារ ក្នុង IG Story របស់ខ្លួនរៀបរាប់ផ្ដាំទៅកូនប្រុសយ៉ាងចាក់ដោតបែបនេះថា៖

After Footer (Active) - damrei Mr1 Zone2

«ខ្ញុំនឹងបង្រៀនកូនប្រុសរបស់ខ្ញុំឱ្យចេះស្គាល់ពីការឱ្យតម្លៃមនុស្សជុំវិញខ្លួនឱ្យបានច្រើន រៀនកុំកុហស កុំក្បត់ កុំអាត្មានិយម កុំអំនួតលើខ្លួនឯង កុំបោកប្រាស់ កុំធ្វើបាបចិត្តគេ កុំនិយាយជាន់មនុស្សដែលខ្លួនស្រឡាញ់ កុំចង់មានបានលើសពីសមត្ថភាពរបស់ខ្លួន កុំរៀនល្បិចកល កុំហ៊ឺហារនឹងរបស់ក្លែងក្លាយ កុំងប់ងល់នឹងទង្វើរបស់ខ្លួនបានប្រឌិត កុំរៀនសម្ដែងក្នុងឆាកជីវិតពិត ហើយរៀនចងចាំអ្វីដែលខ្លួនបានធ្វើដាក់គេឱ្យបានច្រើន រៀនទទួលការពិត រៀនទទួលយកកំហុសដែលខ្លួនបានធ្វើ រៀនយល់ពីចិត្តគេ សំខាន់ជាងគេនោះគឺភាពស្មោះត្រង់មិនក្បត់ផិត និង ការឱ្យតម្លៃមនុស្ស My son My everything»

យ៉ាងណាមិញតាមការបញ្ជាក់របស់អតីតស្វាមីតារាចម្រៀងស្រីរូបនេះ ថ្វីត្បិតតែអ្នកទាំងពីរចែកផ្លូវគ្នាក៏ពិតមែន តែអ្នកទាំងពីរនៅតែបំពេញតួនាទីជាឪពុកម្ដាយដ៏ល្អសម្រាប់កូន និងរក្សាទំនាក់ទំនងល្អជាមួយគ្នាផងដែរ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី